ភ្នំពេញ៖ ជាការពិតណាស់ កាលពីប៉ុន្មានខែមុននេះ តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ ពាក់មី បានបង្កភាពភ្ញាក់ផ្អើល បន្ទាប់ពីបានបង្ហាញពីការសាងសង់ផ្ទះថ្មី ជូនដល់ឪពុកម្ដាយក្មេករបស់ខ្លួន ដែលធ្វើឲ្យមហាជនជាច្រើន កោតសរសើរនូវទឹកចិត្តដ៏ប្រពៃរបស់លោក ពេញបណ្ដាញសង្គម ផងដែរ ។

ដោយឡែក ថ្មីៗនេះ តារាកំប្លែងរូបនេះ ស្រាប់តែបញ្ចេញនូវរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ជាមួយនឹងគំរូម៉ូតផ្ទះ ផ្នែកខាងក្នុងដែលត្រៀមសាងសង់ជូនឪពុកម្ដាយក្មេក ដែលពោរពេញទៅដោយភាពទាក់ទាញ និងប្រណីតខ្លាំង ទាំងការរៀបចំតុ​ ទូ និងគ្រឿងសង្ហារឹមផ្សេងៗ ស្រស់ស្អាតស្ទើរតែគ្រប់ជ្រុងជ្រោយ គួរឲ្យចង់រស់នៅយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្វីត្បិតតែផ្ទះមួយនេះ ធ្វើមិនទាន់រួចរាល់ជាស្ថាបពរក៏ពិតមែន តែគ្រាន់តែបានឃើញបែបនេះហើយ អាចនិយាយបានថា ផ្ទះរបស់ លោក ពាក់មី គឺពិតជាផ្ទះដ៏ស្រស់ស្អាតធំស្កឹមស្កៃ និងធ្វើឲ្យអ្នកទស្សនាជាច្រើនរង់ចាំមើលនៅពេលមានការរៀបចំរួចរាល់ ក្នុងពេលឆាប់ៗខាងមុខនេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

នាយ ពាក់មី
នាយ ពាក់មី
នាយ ពាក់មី
នាយ ពាក់មី និងគ្រួសារ
គំរូផ្ទះរបស់ ពាក់មី ធ្វើជូនម្ដាយក្មេក
គំរូផ្ទះរបស់ ពាក់មី ធ្វើជូនម្ដាយក្មេក
គំរូផ្ទះរបស់ ពាក់មី ធ្វើជូនម្ដាយក្មេក
គំរូផ្ទះរបស់ ពាក់មី ធ្វើជូនម្ដាយក្មេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី