ជំហានដំបូងក្នុងការជ្រើសរើសកំប៉ុងទឹកដោះគោឲ្យកូនគឺ ម៉ាក់ប៉ាគួរទិញ ១-៣ ប្រភេទកំប៉ុងទឹកដោះគោខុសៗគ្នា មកសាកប្រើសិន ដើម្បីតាមដានថា កូនយើងប្រើបានមួយណាជាងគេ។ លើសពីនេះ ម៉ាក់ប៉ាអាចជ្រើសរើសកំប៉ុងទឹកដោះគោបានដោយ៖
ទិញកំប៉ុងធំ៖ ដើម្បីសន្សំសំចៃលុយបានខ្លះ ម៉ាក់ប៉ាអាចទិញកំប៉ុងទឹកដោះគោទំហំធំស្រាប់ ព្រោះយើងអាចឲ្យអាអូនប្រើបានដល់វ័យធំបន្តិច។ មួយវិញទៀត យើងអាចជ្រើសកំប៉ុងទឹកដោះគោដែលមានលក្ខណៈពិសេសដូចជា វៀចក ឬដបដែលខ្យល់មិនសូវចូលបាន ដើម្បីការពារខ្យល់កុំឲ្យចូលពោះកូនពេលបៅទឹកដោះគោ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ូម ឬមិនប៉ូមទឹកដោះ៖ ចំពោះម៉ាក់ៗដែលមិនមានពេលនៅក្បែរកូនច្រើន ខ្លាចមិនអាចបំបៅដោះកូនគ្រប់គ្រាន់ មានបំណងប៉ូមទឹកដោះទុកសម្រាប់ឲ្យកូនបៅ គួរជ្រើសកំប៉ុងទឹកដោះគោម៉ាកដូចគ្នានឹងឧបករណ៍ប៉ូមទឹកដោះដែរ ព្រោះវាផ្ដល់ភាពងាយស្រួល ប៉ូមរួចដាក់ឲ្យកូនបៅតែម្ដង មិនបាច់ផ្លាស់ប្ដូរកំប៉ុងច្រើនតង់។
អ្វីដែលសំខាន់នោះគឺ ម៉ាក់ប៉ាគួរជ្រើសកំប៉ុងទឹកដោះគោណាដែលគ្មានជាតិ BPA ដោយសារការសិក្សាមួយចំនួនបង្ហាញថា ការប្រើកំប៉ុងទឹកដោះគោមានជាតិ BPA ក្នុងរយៈពេលយូរ អាចបង្កជាផលប៉ះពាល់ដល់សុខភាពកូនបាន។ ដើម្បីដឹងថាកំប៉ុងទឹកដោះគោមានជាតិ BPA ឬគ្មាន យើងគួរពិនិត្យមើលនៅខាងក្រោមបាតនៃកំប៉ុងទឹកដោះគោ។
បន្ទាប់ពីចេះជ្រើសកំប៉ុងទឹកដោះគោឲ្យកូនប្រើហើយ រឿងមួយចាំបាច់ដែលម៉ាក់ប៉ាត្រូវដឹងក្រោយពីនេះ គឺការធ្វើអនាម័យកំប៉ុងទឹកដោះគោកូន ធ្វើយ៉ាងណាកុំឲ្យមេរោគតោងជាប់នៅដបទឹកដោះគោ ពេលអាអូនបៅអាចបង្កជាជំងឺបាន។ ដូចចាន ឬស្លាបព្រាដែរ ក្រោយប្រើរួចយើងតែងតែលាងសម្អាតជាមួយសាប៊ូនឹងទឹកស្អាត ប៉ុន្តែចំពោះកំប៉ុងទឹកដោះគោ គ្រាន់តែលាងនឹងសាប៊ូមិនទាន់ចប់ទេ។
តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅពន្យល់ឲ្យដឹងថា ដើម្បីធានាថា កំប៉ុងទឹកដោះកូនមិនមានបាក់ តេរីតោង ពេលប្រើទៅកូនមិនហើមពោះ រាករូស ឬឈឺ បន្ទាប់ពីលាងនឹងសាប៊ូជាមួយទឹកស្អាតរួច យើងគួរយកទាំងកំប៉ុង គម្រប និងក្បាលដោះជ័រ ទៅស្រុះ ដើម្បីសម្លាប់មេរោគម្ដងទៀត។
ចំណាំ៖ ម៉ាក់ប៉ាគួរចៀសវាងការយកកំប៉ុងទឹកដោះគោទៅស្ងោរ ព្រោះការស្ងោរដបទឹកដោះគោកូន ដោយដាំទឹកលើភ្លើងចង្ក្រាននាំឲ្យជាតិពុលចេញពីដបទឹកដោះគោ ធ្វើឲ្យកូនមានគ្រោះថ្នាក់ទៅវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]