រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ 2C2P សូមធ្វើការប្រកាសពីដៃគូសហការថ្មីចាប់ពីពេលនេះតទៅ​ក្នុងគោល​បំណង​ពង្រីកសេវាការ​វេរប្រាក់ឆ្លងប្រទេស ដែលមានភាពងាយស្រួល​ ពីប្រទេសថៃ មកកាន់ ប្រទេសកម្ពុជា ជាមួយនឹង អ៊ី-ម៉ាន់នី ផេម៉ិន សឹលូសិន ដែលជាសេវាកម្មគណនីចលតដែលឈានមុខគេ។ សេវាកម្មនេះត្រូវបានរំពឹងថា នឹងអាចជួយបំពេញតម្រូវការ និងជាជម្រើសប្រកួតប្រជែងសំរាប់ពលករខ្មែរដែលបានធ្វើការនៅប្រទេសថៃ ព្រមទាំងជនជាតិថៃដែលជាម្ចាស់អាជីវកម្មនៅក្នុងប្រទេសដែលមានគោលបំណងក្នុងការវេរប្រាក់មកប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ តាមរបាយការមានចំនួន ១.៨លាននៃប្រជាជនកម្ពុជា បានទៅរស់នៅ និងកំពុងធ្វើការនៅប្រទេសថៃ ។ ក្នុងលក្ខខណ្ឌបែបនេះ ការធ្វើពាណិជ្ជកម្មប្រទេសថៃជាមួយ និងប្រទេសកម្ពុជា និងបន្តយ៉ាងរហ័ស។ ក្នុងឆ្នាំ២០២០ ប្រទេសកម្ពុជាបាននាំចេញនូវចំនួនទឹកប្រាក់ ១.១៤៨ពាន់លាន នៃទំនិញទៅប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Easy2send របស់ 2C2P សំរាប់អ្នកប្រើប្រាស់ក្នុងការវេ​​រ និងទូទាត់ប្រាក់ឆ្លងប្រទេស។ អ្នកប្រើអាចធ្វើការវេរ​ប្រាក់ចូលទៅក្នុងគណនីចលតរបស់ខ្លួនដោយសុវត្តិភាពតាមរយៈភ្នាក់ងារច្រើនជាង ១០,០០០ កន្លែងនៅក្នុងប្រទេសថៃ​ (ដំណើរការតាមរយៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១២៣ Payment network) ដូចជា Lotus, Big C, Familymart និងតាមរយៈធនាគារ ដែលឈនមុខគេនៅក្នុងទីក្រុងបាកក, ធនាគារ Krungsri, ធនាគារ Kasukrom, ធនាគារ Siam Commercial, និងធនាគារ Government Saving, ដែលប្រតិបត្តិការគិតកំរៃចាប់ពី ៩៩បាតឡើងទៅ។

លោក PIYACHART RATANAPRASARTPORN ជានាយកប្រតិបត្តិនៃក្រុមហ៊ុន 2C2P នៃព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ថា៖

ប្រសាសន៍របស់លោក PIYACHART RATANAPRASARTPORN

លោក​ PHAM DOAN CUONG ជានាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ី-ម៉ាន់នី បានមានប្រសាសន៍ថា៖

ប្រសាសន៍របស់លោក​ PHAM DOAN CUONG 

អំពី អ៊ី-ម៉ាន់នី

អ៊ី-ម៉ាន់នី ជាក្រុមហ៊ុនសេវាវេរប្រាក់ដ៍ឈានមុនគេនៅកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ២០១៥។ ក្រុមហ៊ុនអ៊ី-ម៉ាន់នីបាន​ធ្វើផ្លាស់ប្ដូរការវេរនិងទទួលប្រាក់របស់ប្រជាជនកម្ពុជាមកតាមរយះទូរសព្ទដៃវិញដែលនាំមកនូវភាពវាយស្រួលនិងសុវត្តិភាពគ្រប់ពេល​វេលាគ្រប់ទីកន្លែង។អ៊ី-ម៉ាន់នីប្តេជ្ញាចិត្ហក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុតាមរយៈ កម្មវិធីទូរស័ព្ទដៃសម្រាប់លោកអ្នកដែលពុំមានគណនីធនាគារហើយនិងផ្តល់ឱ្យលោកអ្នកដែលស្ដិតនៅក្នុងប្រទេសកម្ពុជាអាចធ្វើការវេរប្រាក់ក្នុងស្រុក,ការវេរប្រាក់ទៅក្រៅស្រុកភ្លាមៗ,​ ការទូទាត់វិក្កយបត្រនិងការបញ្ចូលលុយតាមទូរស័ព្ទ។

អ៊ី-ម៉ាន់នី នៅតែជាទីផ្សារឈានមុខគេនៃទីផ្សារសេវាទូទាត់ប្រាក់តាមទូរស័ព្ទនិងអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាដែលគ្របដណ្តប់គ្រប់បណ្តាស្រុកទូទាំងប្រទេសជាង ៨០០០ សាខារបស់ភ្នាក់ងារ អ៊ី-ម៉ាន់នី។ ដែលមានដៃគូសហការជា ៥០០០នាក់ និង សហភាគពានិជ្ជកម្មផ្សេងៗដូចជា MoneyGram និង 2C2P។ល។

អ៊ី-ម៉ាន់នី ក៏បានផ្ដល់ជូនដំណោះស្រាយក្នុងការទូទាត់ប្រាក់សំរាប់វិស័យអាជីវកម្ម តាមការសហការអាជីវកម្មរបស់យើង។ គ្រប់សហគ្រាសធនមធ្យម និង ធំ​ អាចប្រើប្រាស់ជាមួយសេវាកម្មបើកប្រាក់បៀវត្ស និង សេវាកម្មទូទាត់ប្រាក់របស់ អ៊ី-ម៉ាន់នីបុគ្គលិករបស់ពួកគេដើម្បីចូលរួមគាំទ្រដល់កំណើននិងវិសាលភាពនៃប្រព័ន្ធទូទាត់ទំនើប។ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ​ http://www.emoney.com.kh/ អំពី 2C2P និង easy2send2C2P គឺជាប្រព័ន្ធទូទាត់មួយដែលទូលំទូលាយដែលបានជួយទៅដល់សហគ្រាសឈានមុខគេរបស់ពិភពលោកទទួលយក និងទូទាត់ដោយសុវត្ថិភាពតាមរយៈចំណុចរួមមួយនៃការធ្វើសមាហរណកម្មប្រព័ន្ធ។ បណ្តាញដ៏ធំទូលាយរបស់យើងបានពង្រីកនៅទូទាំងបណ្តាញអ៊ីនធឺណែត និងគ្មានអ៊ីធឺណែតរួមទាំងទីតាំងទូទាត់ជំនួសជាង ៤០០.០០០ កន្លែងដែលអាចឱ្យសហគ្រាសអាចវេរទៅដល់អតិថិជន ឬអ្នកទទួលរបស់ពួកគេគ្រប់ទីកន្លែង។ 2C2P ក៏ផ្តល់នូវសេវាកម្មបន្ថែមតម្លៃដូចជាប្រព័​ន្ធសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ (3D Secure), ការទូទាត់វិក្កយបត្រ និង ទំនិញឌីជីថល ដើម្បីបំពេញតម្រូវការអាជីវកម្មនីមួយៗ។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរីនិងប្រតិបត្តិការនៅទូទាំងពិភពលោក។ វាគឺជាទំរង់ក្នុងការទូទាត់ដ៏ពេញនិយមរបស់ក្រុមហ៊ុនយក្សលើបច្ចេកវិទ្យា, ទីផ្សារអនឡាញ,​ អ្នកលក់រាយនិងសហគ្រាសពិភពលោកដទៃទៀត។ easy2send គឺជាសេវាវេរប្រាក់មួយរបស់ 2C2P ដែលទទួលបានអញ្ញាបណ្ណពីធនាគារកណ្ដាលព្រះរាជាណាចក្រថៃ។​ហើយត្រូវបានអនុញ្ញាតអោយប្រើប្រាស់ក្នុងការវេរឆ្លងប្រទេស ឬការទូទាត់ឆ្លងប្រទេស ពីប្រទេសថៃទៅកាន់បណ្ដាល​ប្រទេស ឬវេរពីបណ្ដាប្រទេសមកប្រទេសថៃ។ easy2send ផ្តល់ជូននូវជម្រើសលឿនជាងមុនតម្លៃសមរម្យសុវត្ថិភាព និងភាពងាយស្រួលចំពោះសេវាកម្មផ្ញើប្រាក់។ អតិថិជនប្រើប្រាស់អាចស្វែងរកភ្នាក់ងារដែរមានជាង ១០,០០០ទីតាំក្នុង​ប្រទេសថៃ, ខណៈពេលដែលអ្នកទទួលនឹងអាចរីករាយជាមួយការទទួលប្រាក់ភ្លាមៗ ឬមិនលើសបន្ទាប់ពីថ្ងៃធ្វើការ អាស្រ័យលើប្រទេស។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.2C2P.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]