ភ្នំពេញ៖ នៅថ្ងៃទី២៨ កញ្ញា ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩បានរាយការណ៍មកថា អ្នកលក់ខោអាក្នុងផ្សារទួលទំពូងម្នាក់ រកឃើញវិជ្ជមាន កូវីដ១៩ បន្លែងថ្មី Delta ដែលមានទីតាំងស្ថិត ខណ្ឌចំការមន ។  

ជាក់ស្តែង អ្នកជំងឺបុគ្គល ដែលមានទីតាំងខាងលើ បានមកលក់ខោអាវនៅតូបលេខ ១៦២ ត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រួចបានធ្វើតេស្ត រកឃើញវិជ្ជមាន កូវីដ១៩ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាបថម ដោយមានការពាក់ព័ន្ធនៅក្នុងផ្សារ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកអាជីវករផ្សារចំនួន ១៥នាក់ ជាសំណាងល្អ ទទួលបានលទ្ធផល អវិជ្ជមានទាំងអស់។

អាស្រ័យហេតុនេះ សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ ក្នុងថ្ងៃតែមួយជាមួយអ្នកជំងឺ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន  ហើយលេចចេញរោគសញ្ញាសង្ស័យកូវីដ១៩ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំងដែលជិតបំផុត៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

រូបភាពកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]