ភ្នំពេញ៖  ជឿជាក់ថាមានប្រិយជាច្រើនស្គាល់ សុវត្ថិ មុន្នីនាគ កូនទីពីររបស់ កំពូលតារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ តារាចម្រៀងប្រុសវ័យក្មេងដែល កំពុងទទួលបានប្រជាប្រិយភាព មិនចាញ់តារាចម្រៀងរៀមច្បងនោះទេ។  

ជាមួយនឹងការ មានសន្ទុះខ្លាំងផ្នែកសិល្បៈនេះផងដែរ ធ្វើឱ្យលោក សុវត្ថិ មុន្នីនាគ កាន់តែមានអ្នកគាំទ្រច្រើន និងមានទីផ្សារសិល្បៈស្ទើររកពេលទំនេរគ្មានផងដែរ។ ព្រោះជានិច្ចកាល រាល់កម្មវិធីសិល្បៈតូចធំនានា គេតែងតែឃើញវត្តមានលោក និងប្អូនទាំងពីរ គឺ សុវត្ថិ មុន្នីវណ្ណ និងសុវត្ថិ សេរីវុឌ្ឍ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញក្រៅពី មានទេពកោសល្យសម្ថភាពផ្នែក សិល្បៈហើយបើងាកមើលទៅលើរូបសម្រស់របស់តារាវ័យក្មេងរូបនេះ ក៏រឹតតែមានភាពសង្ហាមិនណយនោះដែរ ជាក់ស្ដែងកាលពីថ្មីនេះម្ដាយរបស់ សុវត្ថិ មុន្នីនាគ ក៏ទើបតែបានបង្ហោះវីដេអូជារូបភាពខាច្រើននៅក្នុងបណ្តាញសង្គមTik Tok ជូនពរកូនប្រុសក្នុងថ្ងៃកំណើតរបស់គេទៀតផង។ ក្នុងនោះគេ សង្គេតឃើញថា មុន្នីនាគ មានភាពសង្ហាតាំងពីកុមារភាពមកម្ល៉េះ ជាងនេះទៅទៀតគឺលោកមានមុខមាត់ដូចទៅនឹង លោក ព្រាប សុវត្ថិ ដែលជាប៉ារបស់លោកបេះដាក់តែម្ដង៕

សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖

សុវត្ថិ មុន្នីនាគ
បងប្អូនទាំងពីរ សុវត្ថិ មុន្នីនាគ
សុវត្ថិ មុន្នីនាគ និង ម៉ាក់
សុវត្ថិ មុន្នីនាគ និង ប៉ាម៉ាក់
សុវត្ថិ មុន្នីនាគ និង ប៉ា
@miemie7777

រីករាយថ្ងៃខួបកំណើតកូននាគ ជូនពរកូនមានសុខភាពល្អ គ្រប់ការប៉ងប្រាថ្នារបស់កូន សូមសម្រេចដូចបំណងណាកូនសម្លាញ់ 😍❤️

♬ Happy Birthday to You - Happy Birthday
វីដេអូរូបភាព​ សុវត្ថិ មុន្នីនាគ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]