កូរ៉េខាងត្បូង៖ បើនិយាយពីសម្រស់វិញ តារាសម្ដែងស្រី Kim Tae Hee ជាសិល្បករមួយរូបដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីទស្សនិកជនជាច្រើន ទៅលើភាពស្រស់ស្អាតវ័យក្មេង បើទោះបីជាពេលនេះនាងគឺជាអ្នកម្ដាយកូន២ ក៏ដោយ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ស្រាប់តែមានស៊េរីរូបភាពរបស់ Kim Tae Hee ដែលជារូបថតពីខាងក្រោយឆាកនៃការថតផ្សាយពាណិជ្ជកម្មមួយដែលត្រូវបង្ហាញឡើងនៅលើបណ្ដាញសង្គម ដោយនៅក្នុងនោះ តារាស្រីរូបនេះ បានតុបតែងខ្លួនស្លៀកឈុតពណ៌ខ្មៅ បង្ហាញពីស្បែកសម៉ត់រលោង ទឹកមុខស្រស់ថ្លាមានស្នាមញញឹមតិចៗ ពោរពេញដោយភាពទាក់ទាញយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ចំពោះការរក្សារូបរាងឲ្យនៅតែស្លីមស្អាត ក្រោយពីសម្រាលកូន២នាក់រួចមកនេះ រូបនាងក៏ត្រូវបានមហាជនបង្ហាញពីការពេញចិត្ត និងសឹងតែមិនជឿទេថា នេះគឺជារូបសម្រស់ក្នុងវ័យ ៤១ ឆ្នាំរបស់នាង៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]