រាជធានីភ្នំពេញ៖ យោងតាមលិខិតមួយរបស់ អ៊ុក ប្រាថ្នា ផ្ញើរជូនឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្មវត្ថុស្តីពី ការហាមចាក់ផ្សាយខ្សែភាពយន្ត « Methagu » នៅលើវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងម្ចាស់ទូរទស្សន៍គ្រប់ប្រភេទ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលសំណូមពរពីប្រទេសស្រីលង្កា ស្នើសុំឲ្យព្រះរាជាណាចក្រកម្ពុជា ជួយទប់ស្កាត់ការចាក់ផ្សាយខ្សែភាពយន្ត « Methagu »។
បើតាមសេចក្តីខ្លឹមសារនៅលិខិតនោះ ខ្សែភាព « Methagu » នេះ បានឆ្លុះបញ្ចាំងអំពីជីវិតរបស់អតីតអង្គការភេរវកម្ម Liberation Tigers of Tamil Eelam (ETTE) ដឹកនាំដោយ Velupillai Prabhakaran និងផលិតដោយអង្គការ Tamil Eelam Film Society ដែលត្រូវបានគេកំណត់ថា ETTE គឺជាអង្គការមួយក្នុងចំណោមអង្គការភេរវកម្មដ៏ឃោរឃៅនៅក្នុងសកលលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្ន ខ្សែភាពយន្ត « Methagu » ត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមរួមមាន៖ Internet sites និង the BS Value App ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់អនុវត្តតាមសេចក្ដីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]