ភ្នំពេញ៖ មុនចាប់ផ្ដើមវិស័យសិល្បៈ កញ្ញា ហ្វា ហ្វា ធ្លាប់ជាអតីតបរវរកញ្ញា ដែលតំណាងជាតិឲ្យកម្ពុជាក្នុងការប្រកួត Miss Cosmos World កាលពីឆ្នាំ ២០១៨ ហើយនាងអាចឈានចូលដល់ Top8 Miss Cosmos World 2018 in Q&A semifinals។ ពិតណាស់ ចាប់តាំងបញ្ចាប់ការប្រកួតបវរកញ្ញារួច តារារូបនេះ កាន់តែមានសន្ទុះការងារក្នុងវិស័យសិល្បៈខ្លាំង បើតាមការសង្កេតឃើញកន្លងមក។

យ៉ាងណាមិញ បើក្រឡេកមើលរូបសម្ផស្ស និងស្ទីលលេងខ្លួនកញ្ញា ហ្វា ហ្វា នាពេលបច្ចុប្បន្នឃើញថានាងពិតជាស្រស់ស្អាតខ្លាំងតែម្ដង។ ទន្ទឹមនឹងមាន មុខមាត់រូបរាងស្អាតនោះ ថ្មីៗនេះនាងបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ខណៈតារារូបនេះទៅកែសម្ផស្សពង្រីកដើមទ្រូងឲ្យធំជាងមុន។ ម្យ៉ាងស្របពេលដែលទទួលការកែពង្រីកដើមទ្រូង នាងទទួលបានការចាប់អារម្មណ៍ពីសំណាកមហាជន និងអ្នកគាំទ្រជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រោយកែដើមទ្រូងរួចមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ កញ្ញា ហ្វា ហ្វា បានបង្ហោះរូបភាពជាច្រើនសន្លឹក អមជាមួុយការតុុបតែងខ្លួន ស្លៀកឈុតពណ៌សបញ្ចេញដងចង្កេះដ៏តូច និងដើមទ្រូងទ្រលុកទ្រលន់គួរឲ្យក្នាញ់។ ដោយរូបភាពថ្មីទាំងនោះ មើលទៅពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង មិនថាស្បែកស រូបរាងស្រឡូន និងដើមទ្រូង។ ក្រោយបង្ហោះរូបមិនបានប៉ុន្មានផង នាងត្រូវបានហ្វេនចូលទៅ comment សរសើរពីរូបសម្រស់នាងគ្រប់ៗគ្នាសឹងមិនដាច់ពីមាត់៕

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា ហ្វា ហ្វា 
  កញ្ញា ហ្វា ហ្វា 
  កញ្ញា ហ្វា ហ្វា 
  កញ្ញា ហ្វា ហ្វា 
  កញ្ញា ហ្វា ហ្វា 
  កញ្ញា ហ្វា ហ្វា 
  កញ្ញា ហ្វា ហ្វា 
  កញ្ញា ហ្វា ហ្វា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ្វាហ្វា