ព្រះវិហារ៖ នាពេលថ្មីៗនេះនៅខេត្តព្រះវិហារមានភ្លៀងធ្លាក់មួយមេធំ បណ្តាលឲ្យទឹកនៅអូរតាយូ ជន់លិចឃុំឆែប១ លិចផ្ទះប្រជាពលរដ្ឋ ចំនួន ០៣ភូមិ។
ដោយឡែក ក្រសួងធនធានទឹក និងឧត្តុនិយមបានអោយដឹងថា នៅខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង៧:០០នាទីព្រឹក មានភ្លៀងធ្លាក់មួយមេធំដែលមានបរិមាណទឹកភ្លៀង ៨៦ មម នៅទីរួមស្រុកឆែប បណ្តាលឲ្យ អូរតាយូស្ថិតនៅភូមិឆែប ជន់លិចឃុំឆែប១ ស្រុកឆែប ហូរពុំទាន់បណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមដងអូរ តំបន់ទាប បានលិចចំនួន ០៣ភូមិ ដូចជា ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ភូមិស្រុកឫស្សី ឃុំឆែប១ ស្រុកឆែប
២.ភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប
៣.ភូមិដងផ្លិត២ ឃុំឆែប២ ស្រុកឆែប
ប៉ុន្តែទោះបីជាយ៉ាងណាក្តី គឺមិនមានការបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ ៕
សូមចូលរួមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]