ប៉ារីស៖ សមាជិក BLACKPINK ពីរដួង Jisoo និង Rosé បានមកធ្វើដំណើរ មកទីក្រុងប៉ារីសសម្រាប់សប្តាហ៍ម៉ូត នៃទីក្រុងប៉ារីសនៅឆ្នាំនេះ ហើយត្រូវបានគេសរសើរចំពោះរូបភាពដ៏អស្ចារ្យ និងភាពស្រស់ល្អឥតខ្ចោះនៅក្នុងព្រឹត្តិការណ៍នេះដែលពួកគេបានចូលរួម។

ប៉ុន្មានឆ្នាំមកនេះសមាជិកនីមួយៗ បានពង្រឹងជំហររបស់ពួកគេ ក្នុងនាមជាក្រុមតារា K-pop នៅក្នុងចំណាត់ថ្នាក់កំពូលមួយ ខណៈពួកគេទទួលបានអ្នកគាំទ្រពីទូទាំងពិភពលោក ហេតុដូច្នេះដោយសារតែភាពល្បីល្បាញរបស់ពួកគេអ្នកគាំទ្រជាច្រើន បានប្រមូលផ្តុំគ្នានៅប៉ារីសដោយព្យាយាមចង់ឃើញពួកគេ ខាងក្រៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ឃ្លីបខ្លី នៃអ្នកគាំទ្រប្រមូលផ្តុំគ្នានៅទីកន្លែងសប្តាហ៍ម៉ូតប៉ារីស ត្រូវបានចែករំលែកនៅលើបណ្តាញសង្គមផ្សេងៗ​ ដែលវីដេអូទាំងនោះត្រូវបានគេបង្ហោះចូលទៅក្នុងគេហទំព័រសហគមន៍អនឡាញ ដែលអ្នកនិយមលេងអ៉ីនធឺណែតកូរ៉េ បាននិយាយថាវាហាក់ដូចជា Jisoo កំពុងថតរឿងខ្មោចឆៅនៅប៉ារីស ខណៈដែលពួកគេឃើញមនុស្សជាច្រើនកំពុងរត់ក្នុងទិសដៅតែមួយមើលទៅឡើងព្រឺសម្បុលតែម្តង៕

ប្រភព៖ Allkpop

សូមទស្សនាវីដេអូខាងក្រោម៖

Jisoo
Jisoo
Jisoo
វីដេអូ កំពុងល្បី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]