ចិន៖ ថ្មីៗនេះ យោងតាមទំព័រដ៏ល្បីមួយបានរាយការណ៍ថា មានអ្នកលេងអ៊ីនធើណេតម្នាក់បានចែករំលែករូបភាពរបស់ តារាប្រុស លោក Hawick Lau ដែលគេស្គាល់ថាជាអតីតស្វាមីរបស់តារាស្រី Yang Mi បានលេចមុខនៅក្នុងកម្មវិធីឃោសនាមួយ ហើយរូបភាពរបស់តារាសម្តែងហុងកុងដ៏ល្បីល្បាញរូបនេះ ក៏បានទទួលនូវការចាប់អារម្មណ៍ពីមនុស្សជាច្រើនផងដែរ។

នៅក្នុងនោះដែរ តារាសម្តែងប្រុសរូបនេះ បានតុបតែងខ្លួនស្លៀកពាក់សាមញ្ញធម្មតា និងហាក់ដូចជាមានអ្នកគាំទ្រប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានមកមើលពីជីវិតពិតរបស់លោកនៅពេលនេះ។ យ៉ាងណាមិញ តាមប្រភពដដែលនេះ  ក៏បានលើកឡើងថា នេះមិនមែនជាកម្មវិធីធំដុំអ្វីទាំងអស់ ប៉ុន្តែគ្រាន់តែជាវគ្គណែនាំផលិតផលនៅមជ្ឈមណ្ឌលលក់ទំនិញតូចមួយ។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការចូលរួមលើកនេះ លោក Hawick Lau ហាក់ដូចជាមានការខ្វះ ពីការយកចិត្តទុកដាក់ ដែលបង្ហាញថាឲ្យឃើញថា ពួកគេមិនចាប់អារម្មណ៍ក្នុងការថែរក្សារូបភាពរបស់តារាសម្តែងប្រុសរូបនេះ នៅក្នុងព្រឹត្តិការណ៍នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត​ គេអាចមើលឃើញថា បន្ទាប់ពីមានរឿងរ៉ាវលែងលះជាមួយនឹង តារាស្រី Yang Mi អាជីពការងារ និងប្រជាប្រិយភាព របស់តារាសម្តែងប្រុសរូបនេះ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយមានការសម្តែងភាពយន្តតិចតួចបំផុត និងគ្មានកម្មវិធីចូលរួមផ្សេងៗទៀត ផងដែរ។ ប៉ុន្តែ ផ្ទុយស្រឡះពី Yang Mi ដែលមានភាពមមាញឹកខ្លាំងនឹងការងារ បន្ទាប់ពីសម្រាកមួយរយៈដោយចំណាយពេលសម្រាប់ខ្លួនឯង និងបានត្រលប់មកធ្វើការវិញយ៉ាងឆាប់រហ័សទាំងការចូលក្នុងកម្មវិធីក៏ដូចជាការសម្ដែងនៅក្នុងរឿងជាច្រើនទៀត៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Hawick Lau
Hawick Lau
Yang Mi 
Yang Mi 
Yang Mi និង អតីតស្វាមី លោក Hawick Lau
រូបភាព Hawick Lau ពេលចូលរួមកម្មវិធីថ្មីៗនេះ
រូបភាព Hawick Lau ពេលចូលរួមកម្មវិធីថ្មីៗនេះ
រូបភាព Hawick Lau ពេលចូលរួមកម្មវិធីថ្មីៗនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]