បរទេស៖ នៅថ្ងៃទី ២៥ ខែ តារាសម្តែងស្រីជួរមុខហូលីវុដ Angelina Jolie និង តារាចម្រៀង The Weeknd បានក្លាយជាប្រធានបទក្តៅគគុកបំផុត នៅលើបណ្តាញសង្គមនៅពេលគូស្នេហ៍នេះទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាជាសាធារណៈ។

ប្រព័ន្ធផ្សព្វផ្សាយនិងទស្សនិកជនកាន់តែសង្ស័យថាតារាទាំងពីរមានទំនាក់ទំនងស្នេហាពួកគេកាន់តែយកចិត្តទុកដាក់ និងចេញមុខបែបនេះ បានធ្វើឲ្យមហាជន បានចង់ដឹងចង់ឬ ចំពោះប្រតិកម្មរបស់អតីតស្វាមីលោក Brad Pitt ថាមានសកម្មភាពបែបណា ក្រោយពីដឹង អតីតភរិយាទាក់ទងមិត្តប្រុស ក្មេងជាងទៅដល់ ១៥ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មាន Daily Mail បាន ឲ្យដឹង ថាតារាសម្តែងរូបនេះកំពុងថតខ្សែភាពយន្តរឿង Babylon នៅទីក្រុង Los Angeles ដោយនៅក្នុងរូបភាពដែលទើបនឹងចេញថ្មី Brad ពាក់ឈុតឆើតឆាយជះសង្ហាមិនស្ទើរ បានឈរកាន់នឹងកាហ្វេផឹក។

ផ្ទុយពីការរំពឹងទុករបស់សាធារណជន តារាសម្តែងចាស់វស្សាវ័យ ៥៧ ឆ្នាំរូបនេះហាក់ដូចជាមិនខ្វល់ពីដំណឹងណាត់ជួបអតីតភរិយារបស់ខ្លួនឡើយ។ ថ្វីបើសាកសួរពីអារម្មណ៍របស់ Jolie ក៏ដោយក៏គាត់នៅតែផ្តោតលើការងារនិងបង្ហាញទឹកមុខស្រស់ស្រាយរីករាយជាមួយកាហ្វេ ជាមួយប្រតិកម្មស្ងប់ស្ងាត់បែបនេះរបស់លោក៕

ប្រភព៖ Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

Jolie និង The Weeknd
រូបភាពថ្មីរបស់ Brad 
រូបភាពថ្មីរបស់ Brad 
រូបភាពថ្មីរបស់ Brad 
រូបភាពថ្មីរបស់ Brad 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]