រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនខ្មែរភាគច្រើន បានស្គាល់ហើយ ពីធីករប្រុសវ័យក្មេង ដេវិដ ដែលកំពុងទទួលបាន ការគាំទ្រ និងមានប្រជាប្រិយភាព ក្នុងសិល្បៈសព្វថ្ងៃនេះ ជាពិសេស តារាប្រុសរូបនេះ ក៏ជា បងប្អូនជីដូនមួយនឹង តារាស្រី សុភ័ក្ត្រ កុសុម៉ា ផងដែរ ដោយគេតែងឃើញ អ្នកទាំងពីរ ធ្លាប់ធ្វើការរួមគ្នា ជាច្រើនShow.
ជាមួយគ្នានេះ មហាជនធ្លាប់តែឃើញ តារាប្រុសរូបនេះ សើចក្អាកក្អាយ មើលទៅមិនដែលពិបាកចិត្ត មិនដែលសម្រក់ទឹកភ្នែក ឲ្យគេឯងបានដឹងសូម្បីតែម្តង តាំងពីចូលសិល្បៈមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ គ្រាន់តែចូលដល់សំណួរនេះភ្លាម តារាប្រុសរូបនេះ បែរជា សម្រក់ទឹកភ្នែកម៉ាត់ ហើយអ្វីដែល ធ្វើឲ្យ មហាជនកាន់តែរំជួលចិត្តនោះ គឺ រូបលោក ខំប្រឹងទប់ទឹកភ្នែក បង្កប់ដោយស្នាមញញឹម ព្រោះរូបលោក មិនចង់បញ្ចេញភាពទន់ខ្សោយ ទៅកាន់មហាជនឡើយ។
ក្នុងនោះ រូបលោក បានប្រាប់ឲ្យដឹងថា រូបលោកមិនដែល ទទួលបានការកក់ក្តៅពីលោកប៉ា ខណៈគាត់ បានចែកឋានទៅតាំងពីខ្លួន៤ខែម្លេះ ចង់ដឹងថា ពេលមានសេចក្តីស្រលាញ់ កក់ក្តៅដល់កម្រិតណា តើគាត់នឹងពេញចិត្តទេ ដែលខ្លួនដើរលើវិស័យសិល្បៈ ដែលរឿងនេះហើយ ទើបធ្វើឲ្យរូបលោក មិនដែលទប់ទឹកភ្នែករួច ពេលនិយាយពីលោកប៉ា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]