ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមហ៊ុន FWD Group (សម្ព័ន្ធក្រុមហ៊ុន “FWD”) បានប្រកាសសម្ពោធដំណើរការអាជីវកម្មជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដែលជាទីផ្សារទី១០ របស់ខ្លួនក្នុងទ្វីបអាស៊ី។
ដំណើរមកកាន់ប្រទេសកម្ពុជានេះ សបញ្ជាក់ពីការរីកលូតលាស់របស់ក្រុមហ៊ុន FWD ទូទាំងតំបន់ និងបានបង្ហាញពីការប្តេជ្ញាចិត្ត ដើម្បីក្លាយជាក្រុមហ៊ុនធានារ៉ាប់រងនាំមុខគេនៅអាស៊ី តាមរយៈការផ្ដល់ជូននូវបទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង ព្រមទាំងគុណតម្លៃជាច្រើនបន្ថែមទៀតដល់អតិថិជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Huynh Thanh Phong អគ្គនាយកក្រុមហ៊ុន FWD មានប្រសាសន៍ថា៖
លោក ចាន់ រដ្ឋា នាយកប្រតិបត្តិក្រុមហ៊ុន FWD Cambodia បានលើកឡើងថា៖
ក្នុងរយៈពេលពីរទសវត្ស (ឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៩) សេដ្ឋកិច្ចកម្ពុជារក្សាកំណើនផលិតផលក្នុងស្រុកសរុបក្នុងកម្រិតជាមធ្យម ៧% ដែលនេះ ជាកំណើនខ្ពស់បំផុតមួយក្នុងពិភពលោក។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំប្រកបដោយស្ថិរភាព និងចំនួនកើនឡើងនៃប្រជាជនដែលមានជីវភាពធូរធារ រួមជាមួយនឹងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមាននូវបរិយាកាសដ៏ល្អសម្រាប់វិស័យធានារ៉ាប់រងនៅកម្ពុជា។
លោក ចាន់ រដ្ឋា ក៏មានប្រសាសន៍បន្ថែមផងដែរថា៖
អំពីក្រុមហ៊ុន FWD
ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលមានអតិថិជនប្រមាណ ១០ លាននាក់ ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោក លើវិស័យធានារ៉ាប់រងផងដែរ។
ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុត ក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.fwd.com.kh។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]