ថៃ៖ ត្រូវបានគេចាត់ទុកថាជាអ្នកម្តាយទោលដ៏រឹងមាំម្នាក់ សម្រាប់ តារាស្រី Pat Napapa ដែលបានចិញ្ចឹមមើលថែកូនប្រុសជាទីស្រលាញ់តែម្នាក់ឯង បន្ទាប់ពីបែកបាក់ជាមួយអតីតស្វាមីអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ដោយឡែក ថ្មីៗនេះ Pat Napapa ក៏បានចេញមុខរៀបរាប់ឡើងកម្សត់ ពីជីវិតរបស់នាងកាលពីមុន ដែលបានជួបប្រទះបញ្ហាជាច្រើន ជាពិសេសក៏បានធ្វើឲ្យមនុស្សជាច្រើនកាន់តែចង់ដឹងពីហេតុផលដែលតារាស្រីរូបនេះ បានប្រាប់ទៅកូនប្រុសរបស់នាងនៅពេលដែលគ្មានឪពុករស់នៅជាមួយនឹងកូនប្រុស ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ Pat Napapa បានបង្ហើបអំពីគ្រាដំបូងដែលអតីតស្វាមីរបស់នាង លោក Benz ត្រូវចូលគុកបន្ទាប់ពីត្រូវបានកាត់ទោស ហើយនៅពេលនោះ នាងយំយ៉ាងខ្លាំង និងបានគិតអំពីពេលដែលកូនប្រុសរបស់នាង នឹងមកជួបមុខឪពុករបស់ខ្លួន។ ហើយអស់រយៈពេល ៤ ឆ្នាំមកនេះ នៅពេលគេសួរនាំរឿងកូនប្រុសថាតើមានអារម្មណ៍យ៉ាងណាពេលដែលឪពុកម្តាយមិននៅជាមួយគ្នា តារាស្រីរូបនេះ ក៏បានប្រាប់ឲ្យកូនប្រុសយល់ថា ឪពុករបស់ខ្លួនកំពុងនៅមន្ទីរពេទ្យ។
ម៉្យាងវិញទៀត តារាស្រីរូបនេះថែមទាំងបានប្រាប់ពីហេតុផលដែលធ្វើឲ្យកូនប្រុសយល់ឃើញបែបនេះ ព្រោះការចងចាំចុងក្រោយគឺ ឪពុករបស់ខ្លួននៅក្នុងមន្ទីរពេទ្យ ហើយនៅពេលនោះអតីតស្វាមីរបស់នាង បានជិះម៉ូតូជួបគ្រោះថ្នាក់ត្រូវចូលមន្ទីរពេទ្យ ដែលធ្វើឲ្យកូនប្រុសរបស់នាងបានត្រឹមតែចងចាំរូបភាពនោះ ហើយគិតថាឪពុករបស់ខ្លួនមិនទាន់ចេញពីមន្ទីរពេទ្យនៅឡើយទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]