រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ តាមការឱ្យដឹងពីក្រុមគ្រួសាររបស់លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម បានបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម វរសិល្បករខ្មែរ នាពេលនេះ កំពុងស្ថិតក្នុងបន្ទប់ព្យាបាលនាមន្ទីរពេទ្យមួយក្នុងខេត្តកណ្តាល ក្រោយពីលោកត្រូវបានគ្រូពេទ្យ រកឃើញវិជ្ជមានជំងឺកូវីដ១៩ ហើយស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរគួរអោយព្រួយបារម្ភថែមទៀត។ នេះបើតាមប្រភពបញ្ជាក់ពីក្រុមព្រះសុរិយា។
តាមប្រភពដដែលបានឱ្យដឹងថា លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម ជាសិល្បកររៀមច្បងក្នុងវិស័យភាពយន្តខ្មែរ តាំងពីសម័យកកើតភាពយន្តដំបូង ដោយលោកមាននាទី ជាអ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងផលិតករដែលមានស្នាដៃល្អចំណាន ហើយបានទទួលការកោតសរសើរពី មហាជនគ្រប់ស្រទាប់មជ្ឈដ្ឋាន ទាំងជាតិ និងអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីមុនឆ្នាំ១៩៧៥ លោក លី ប៊ុនយីម បានកសាងស្នាដៃភាពយន្តជាច្រើនសម្រាប់ផលិតកម្មរន្ទះពេជ្រភាពយន្តរបស់លោក មានដូចជារឿង សព្វសិទ្ធិ , រឿង ពុទ្ធិសែននាងកង្រី , រឿង អនអើយស្រីអន ,រឿង សេះសមុទ្រ ,រឿងចំណងដៃទឹកភ្នែក ដែលសុទ្ធតែជាភាពយន្តដែលល្បីល្បាញកំពូលនៅក្នុងប្រទេសកម្ពុជា។
លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម បានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញនៅក្នុងទសវត្ស៩០ បន្ទាប់ពីលោក និងក្រុមគ្រួសារបានភៀសខ្លួនរត់ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅខែមិថុនា ឆ្នាំ១៩៧៥ ជាជនភៀសខ្លួននៅប្រទេសវៀតណាម ហើយបន្តទៅរស់នៅប្រទេសបារាំង។
សូមជម្រាបថា លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម សព្វថ្ងៃនេះ មានអាយុ ៨៥ឆ្នាំ ហើយ មានគេហដ្ឋាននៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកព្រឹទ្ធាចារ្យត្រូវបានក្រុមគ្រួសារពេទ្យរកឃើញថាមានវិជ្ជមានជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២១នេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]