រាជធានីភ្នំពេញ÷ កាលពីយប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២១:០៥នាទី កម្លាំងនៃគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ លោក ទៀវ សំអឿន អភិបាលរងខណ្ឌ លោក កែវ សុភា អភិបាលរងខណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ នៅភោជនីយដ្ឋានមួយកន្លែងមានទីតាំងស្ថិតនៅ ផ្ទះលេខ២ ផ្លូវលេខ៣៣៧ ក្រុមទី២៦ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែលថា បុគ្គលទាំង៣០នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទមិនគោរពវិធានការរដ្ឋបាល ស្ដីពីការបន្តដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណ:ឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយ:ពេល១៤ថ្ងៃ (ដប់បួន) ថ្ងៃគិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]