រាជធានីភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ មហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម បានកំពុង​ផ្ទុះ​ការចាប់អារម្មណ៍​និង​ល្បី​ជាខ្លាំង រឿង​ញ៉ាំ​ដំបង​យក្ស​ជាមួយ​អំបិលម្ទេស ​ដែលនាំឱ្យ ទាំងមនុស្សចាស់ក្មេង តារាចម្រៀង ឬតារាសម្តែងជាដើម នាំគ្នាភ្លូកទឹកភ្លូកដី ទៅសាកញ៉ាំដំបងយក្សជាមួយអំបិលម្ទេស។

ដោយឡែក ​ព្រោះតែ​ម្នាក់ៗល្បី​រឿង​ហូប​ដំបងយក្ស​នេះ ​ទើប​ធ្វើ​ឲ្យ​តារា​កំប្លែង ខ្ញុង ទ្រាំ​នៅមិនសុខ ក៏ធ្វើឱ្យនាងសាកល្បងហូបនឹងគេលមើល ​ហើយតារារូបនេះ ​ក៏​ទិញ​ដំបងយក្ស យកទៅ​សាកល្បង​តាម​គេ​តាម​ឯង​ដែរ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពី​សាកល្បង​ហូប​ដំបងយក្ស​រួច ​ តារាកំប្លែងស្រីសំបូរវោស័ព្ទ នាង ខ្ញុង បានពោលពាក្យទាំងក្តៅចិត្ត​ថា​ នាង​ក្អួត​វិះ​នឹង​ស្លាប់​ទៅហើយ ​ក្រោយ​ពីបានហូប​ដំបងយក្សរួច​ ណាមួយ ​ឥឡូវនេះ​ក៏​ឈឺ​ព្រោះតែ​ដំបងយក្ស​ថែមទៀត​។​ កក្នុងនោះ អ្នកនាង ខ្ញុង បានសរសេររៀបរាប់ថា​៖ ជោ​តាម​គ្នា​ដំបងយក្ស​ឆ្ងា​ញ់ណាស់ ឆ្ងាញ់​ណាស់​ឯង​ក្អួត​ចង់​ស្លាប់​។​ ធ្វើការ​ហត់​មិន​ឈឺ ​មក​ឈឺ​ដោយសារ​ហូប​ដំបងយក្ស​ គួរ​ឲ្យ​ខឹង​ណាស់ អ្នកណា​ថា​ឆ្ងាញ់​ចេញមុខ​មក​។

បើតាមព័ត៍មាន តាមដឹង តម្លៃ​ដំបងយក្ស​លក់​នៅលើ​ទីផ្សារ​ ថ្លៃ​ពី​១​ម៉ឺន​រៀល​ទៅ​១៥០០០​រៀល​។​

សូមរំលឹកផងដែរថា នាពេលប៉ុន្មានថ្ងៃ​នេះ ការញ៉ាំដំបូងយក្សបាននឹងក្លាយជាប្រធានបទជាទីចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម៕

ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]