រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា កាលពីប៉ុន្មានខែមុននេះ ហ្វេនៗផ្ទុះការសង្ស័យថា តារាចម្រៀងOriginal លោក ចេន និងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន អាចជាគូស្នេហ៍នឹងគ្នា ក្រោយពេល ទម្លាយរូបថតផ្អែមល្អែមប៉ុន្មានសន្លឹកក្នុងបណ្តាញសង្គម តែផ្ទុយទៅវិញ អ្នកទាំងពីរ គ្រាន់តែជា ដៃគូការងារដោយ ត្រូវថតផ្សាយពាណិជ្ជកម្ម ឲ្យទឹកផ្លែឈើមួយ តែប៉ុណ្ណោះ ។

ជាមួយគ្នានេះ ដោយសារតែ​ តារាចម្រៀងវ័យក្មេងរូបនេះ មានរូបរាងសង្ហា ហើយថែមទាំងមាន សមត្ថភាពច្រើនឡើងពិរោះ ត្រូវចិត្តយុវវ័យទៀតនោះ ទើបធ្វើឲ្យ រូបលោក ត្រូវបានហ្វេនៗCrush ស្ទើរគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ រូបលោកក៏ត្រូវបាន គេគិតថា កំពុងមានទំនាក់ទំនងជាមួយនឹងនារីម្នាក់ផងដែរ ដោយសារតែ​រូបថតផ្អែមល្អែម ស្អិតរមួតជាមួយគ្នា លើសពីនេះទៅទៀត ក៏មានប្រើសម្តីហាក់ដូចជា គូស្នេហ៍នឹងគ្នាថែមទៀតផង។ ទន្ទឹមនឹងនេះ ក្រោយពេល ទម្លាយភិនភាគនារីរូបនោះហើយ អ្នកទាំងពីរ តែងបង្ហាញរូបភាពផ្អែមល្អែម ស្និទស្នាលជាមួយគ្នា កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ឃើញហើយអ្នកគាំទ្រណាមិនច្រណែន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង Original លោក ចេន
តារាចម្រៀង Original លោក ចេន
តារាចម្រៀង Original លោក ចេន
តារាចម្រៀង Original លោក ចេន
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]