ភ្នំពេញ៖ ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានប្រកាសបើកផ្លូវការនូវកម្មវិធីសប្បុរសធម៌របស់ខ្លួន ដើម្បីបរិច្ចាគថវិកាគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលផ្តល់ការព្យាបាលដល់កុមារកម្ពុជាដោយពុំគិតថ្លៃ។ ៨០ ភាគរយនៃអ្នកជំងឺនៃមន្ទីរពេទ្យកុមារមួយនេះ មកពីគ្រួសារដែលមានប្រាក់ចំណូលតិចជាង ១ ដុល្លារក្នុងមួយថ្ងៃ។
យុទ្ធនាការ “រត់ ឬដើរជាមួយព្រូដិនសល ដើម្បីគន្ធបុប្ផា” គឺជាកិច្ចសហការរវាងក្រុមហ៊ុនព្រូដិនសលកម្ពុជា និង ក្រុមរត់ខេខេអស៊ី ដោយមានការចូលរួមសហការឧបត្ថមដោយ ធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារវីង និងក្រុមហ៊ុនស្បែកជើង Skechers។ កម្មវិធីនេះចាប់ពីថ្ងៃទី០១ ដល់ទី៣១ ខែតុលាឆ្នាំ២០២១ ដោយកំណត់ថា រាល់១គីឡូម៉ែត្រ ដែលអ្នកចូលរួមបានរត់ ឬដើរ ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងបរិច្ចាគទឹកប្រាក់ ១,០០០ រៀល (០.២៥ដុល្លារ) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ កម្មវិធីដ៏សំខាន់មួយនេះ គឺសម្រាប់មនុស្សគ្រប់វ័យទាំងអស់ចូលរួម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Sanjay Chakrabarty អគ្គនាយក ក្រុមហ៊ុនព្រូដិនសលកម្ពុជា សម្តែងយោបល់ថា៖
លោក នេត ពិសិដ្ឋ នាយកប្រតិបត្ដិសេវាហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ដែរថា៖
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង (ខេមបូឌា) ម.ក មានប្រសាសន៍ថា៖
ដើម្បីចូលរួមកម្មវិធីនេះ អ្នកចូលរួមត្រូវចុះឈ្មោះតាមរយៈកម្មវិធី Strava.Com ដែលមានក្លឹបឈ្មោះថា «រត់ ឬដើរជាមួយព្រូដិនសល ដើម្បីគន្ធបុប្ផា (Run-Walk with Prudential)» ចាប់ពីថ្ងៃទី ១ ដល់ ៣១ ខែតុលា ឆ្នាំ២០២១។
អ្នកអាចចូលរួមក្លឹបនេះបានតាមរយៈតំណភ្ជាប់នេះ https://bit.ly/3zQv7ms៕
អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែលស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានាស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជាក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
ក្រុមហ៊ុន ព្រូដិនសលភីអិលស៊ី ផ្តល់ការធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិ ដោយផ្តោតលើតំបន់អាស៊ី និងអាហ្វ្រិក។ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង តាមរយៈការធ្វើឱ្យគ្រប់គ្នាមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពមានតម្លៃសមរម្យ និងការលើកកម្ពស់កិច្ចការហិរញ្ញវត្ថុដើម្បីទាំងអស់គ្នា។ ព្រូដិនសល ជួយប្រជាជនក្នុងការការពារ និងបង្កើនទ្រព្យសម្បត្តិ និងជម្រុញការសន្សំសម្រាប់គោលដៅរបស់ពួកគេ។ អាជីវកម្មរបស់យើងមានអតិថិជនជាង ១៧ លាននាក់ នៅអាស៊ីនិងអាហ្វ្រិក ហើយក៏បានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។
*ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអ៊ីន (Prudential Financial, Inc) ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន (Prudential Assurance Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អឹម&ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]