សៀមរាប៖ តុលាការកំពូល បានបើកសវនាការជំនុំជម្រះ ជនជាតិកូរ៉េខាងត្បូងពីរនាក់ ដែលត្រូវបានសាលាដំបូងខេត្តសៀមរាបកាត់ទោសកាលពីថ្ងៃទី ១ ខែតុលាឆ្នាំមុនដាក់គុក ២ ឆ្នាំម្នាក់ៗ ពីបទប៉ុនប៉ងនាំយកប្រាក់ចំនួន ២.២០០.០០០ ដុល្លារនៅក្នុងខែកក្កដាឆ្នាំ ២០១៩។
ជាក់ស្តែង ជនជាប់ចោទ ទាំង ២នាក់មានឈ្មោះ Song Hyunhoo ភេទប្រុសអាយុ ៤៤ឆ្នាំ និងឈ្មោះ Yoon Wongi ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវបានចោទប្រកាន់ពី តាមមាត្រា ២៣ និង ២៧ នៃច្បាប់ស្តីពីការលាងលុយកខ្វក់ និងហិរញ្ញប្បទាន (លុយមិនមានឯកសារ ឬប្រភពព័ត៌មានមិនច្បាស់លាស់)។ ចំណែកលុយវិញ គឺចូលក្នុងថវិកាជាតិផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ថា ពួកគេទាំងពីរនាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចព្រលានយន្តហោះអន្តរជាតិសៀមរាប បន្ទាប់ពីពួកគេបានធ្វើដំណើរតាមជើងហោះហើរ ពីទៅក្រុងហុងកុង មកដល់ខេត្តសៀមរាប៕
ប្រភព៖ CNC
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]