ព្រះសីហនុ៖ នាពេលថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ​ បានប្រកាសថាករណីប្រជាពលរដ្ឋសង្ស័យថាបានឆ្លងជំងឺកូវីដ១៩ ត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាក នៅទីតាំងទាំងពីរនៅក្នុងខេត្តព្រះសីហនុ។

ដោយឡែក រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជ្រាបថា ករណីដែលបងប្អូនធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ ហើយសង្ស័យថាបានឆ្លងជំងឺកូវីដ១៩ ដោយមានអាការៈមិនស្រួលខ្លួនដូចជា ក្តៅខ្លួនលើសពី ៣៧,៥ អង្សាសេ មានក្អកផ្តាសាយ ឬមានស្លេស្ម ...។ល។ ត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅទីតាំងចំនួន២(ពីរ) ដែលរដ្ឋបាលខេត្តបានរៀបចំ រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង) គឺទីតាំងទី១ នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទីតាំងទី២ នៅវេទិកា ៧មករា ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ បងប្អូនប្រជាពលរដ្ឋដែលមានអាការៈថាសង្ស័យថាខ្លួនបានឆ្លងជំងឺកូវីដ១៩ សូមរួសរាន់យកសំណាកទៅពិនិត្យមេរោគកូវីដ១៩ ដែលនៅជីតផ្ទះលោកអ្នកផងដែរ៕

សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

សេចក្តីលម្អិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]