រាជធានីភ្នំពេញ៖ ស្ទើរតែមិនគួរឱ្យជឿ ដូចគេថា ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះមែន នាពេលថ្មីនេះ អតីតតារាសម្តែងស្រី អ្នកនាង កែវ វល័ក្ខ ត្រូវជាភរិយារបស់លោកឧកញ៉ា លាន អាហ្វ្រីលគីនីន បានទម្លាយខ្ទេចខ្ទីគ្មានសល់ថា ស្វាមីថា អ្នកស្រី បានជក់ថ្នាំ ហើយពេលបែកថ្នាំម្តងៗ តែងតែវ៉ៃប្រើអំពើហិង្សាលើ អ្នកស្រី ជាភរិយា និងកូន គ្មានថ្ងៃលុះ។
បើតាមសំណេររបស់អតីតតារាសម្តែងស្រី រូបឆោមស្រស់ស្អាតរូបនេះ បានសរសេររៀបរាប់ ដោយភ្ជាប់ជាមួយរូបស្វាមីនាង ពោលគឺ លោក លាន អាហ្រ្វីលគីនីន ដូច្នេះថា៖ អញប្រាប់ហើយ ថាជក់ថ្នាំល្មមៗបានហើយ បើជក់ខ្លាំងពេក ពេលបែក វ៉ៃតែអញនឹងកូនទេ អាកើតចេញ ពីប្រហោងកន្ទួយម៉ែអ្ហែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមមើលអត្ថន័យសាររបស់អ្នកស្រី កែវ វល័ក្ខ គេដឹងថា អ្នកស្រីកំពុងតែមានបញ្ហាគ្រួសារជាមួយស្វាមីជាខ្លាំង ដោយសារតែស្វាមីអ្នកនាង ជក់ថ្នាំហើយ ថែមទាំងប្រើអំពើហិង្សាលើរូបអ្នកស្រី និងកូនថែមទៀត។
សូមរំលឹកផងដែរថា ករណីរឿងរ៉ាវបញ្ហាគ្រួសាររបស់អតីតតារាសម្តែង កែវ វល័ក្ខ និងស្វាមី លោក លាន អាហ្វ្រីលគីនីន ក៏បានកើតឡើងនាពេលកន្លងមកផងដែរ ទាំង ភរិយា អ្នកស្រី កែវ វល័ក្ខ បានចោទប្តីខ្លួន ថាលួចមានសាហាយស្រីនៅក្រៅជាដើម។
ដោយឡែក ក្រោយពីឃើញសាររបស់កែវ វល័ក្ខ បែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គម មិនអាចធ្វើអ្វីបាន ក្រៅតែពីសម្តែងការអាណិត និងលើកទឹកចិត្តដល់អតីតតារាសម្តែងស្រីរូបនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]