តារាកម្សាន្ត៖ ជឿជាក់ថា ហ្វេនៗដែលធ្លាប់បានទស្សនាខ្សែភាពយន្តបែបរន្ធត់របស់កូរ៉េ រឿង «រថភ្លើងទៅប៊ូសាន» ច្បាស់ជាបានស្គាល់តារាសម្ដែងប្រុសដ៏ល្បីលោក Gong Yoo ជាក់ជាមិនខាន ព្រោះតារារូបនេះ ពិតជាមានទេពកោស្យយ៉ាងពូកែ និងរូបរាងសង្ហា មុខមាត់សមជាសុភាពបុរស ទាក់ទាញចិត្តហ្វេនៗជាច្រើនសឹងគ្រប់ប្រទេស។

Gong Yoo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក្រៅពីមានរូបរាងសង្ហគួរជាទីចាប់អារម្មណ៍ហើយនោះ តារាប្រុសវ័យ ៤៣ឆ្នាំរូបនេះ ក៏មានទឹកចិត្តល្អក្នុងការជួយធ្វើកិច្ចការងារសង្គមច្រើនផងដែរនាពេលកន្លងមក។

ជាក់ស្ដែង បើរំឮកទៅដល់កាលពីឆ្នាំ ២០១៤ វិញ Gong Yoo ក៏ធ្លាប់បានចូលរួមកិច្ចការងារជាមួយអង្គការ UNICEF និងធ្លាប់បានមកដល់លើទឹកដីប្រទេសកម្ពុជារបស់យើងដែរ។ ជាពិសេស លោកថែមទាំងបានចុះទៅសួរសុខទុក្ខ និងមើលថែក្មេងៗក្នុងតំបន់មួយចំនួន ធ្វើសកម្មភាពនានាបែបសាមញ្ញៗជាមួយក្មេងៗ ពោរពេញដោយស្នាមញញឹមយ៉ាងកក់ក្ដៅមិនប្រកាន់ខ្លួនជាតារាល្បីនោះឡើយ។ ក្នុងនោះដែរ តាមរយៈរូបភាពកាលពីឆ្នាំ ២០១៤នោះ នៅពេលហ្វេនៗបានឃើញក្នុងពេលបច្ចុប្បន្ននេះ ពួកគេពិតជាពេញចិត្តនិងសរសើរអំពីទឹកចិត្តដ៏ល្អរបស់តារាប្រុសរូបនេះជាហូរហែ៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រភពរូបភាពពី៖ K-Pop World

Gong Yoo
Gong Yoo
Gong Yoo ពេលមកខ្មែរ
Gong Yoo ពេលមកខ្មែរ
Gong Yoo ពេលមកខ្មែរ
Gong Yoo ពេលមកខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]