កោះកុង៖ នាពេលថ្មីៗនេះ អាជ្ញាធរបានធ្វើការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាសិស្ស២៩នាក់ និងគ្រូបង្រៀន០១នាក់ នៅវិទ្យាល័យកោះស្ដេច។
ដោយឡែគ លោក ចេង មុនីរិទ្ធ អភិបាល នៃគណ:អភិបាលស្រុកគិរីសាគរ ខេត្តកោះកុង នៅថ្ងៃទី២៩ កញ្ញា ២០២១ បានចាត់លោក ជា ប៊ុនធឿន អភិបាលរងស្រុក ចុះសម្របសម្រួលការយកសំណាកលោកគ្រូ អ្នកគ្រូសិស្សានុសិស្សនៅវិទ្យាល័យកោះស្ដេច ដើម្បីទប់ស្កាត់ នឹងការរីករាលដាលក្នុងសហគមន៍ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីយកសំណាករួចរាល់ហើយ ជាលទ្ធផលគឺរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន៣០នាក់ សិស្ស២៩នាក់ នឹងគ្រូបង្រៀន០១នាក់ ករណីនេះក្រុមការងារស្វែងរកអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល ដើម្បីកាត់ផ្ដាច់ការចម្លងនេះក្នុងសហគមន៍កោះស្ដេច នឹងប្រជាពលរដ្ឋទូទាំងស្រុក។
អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាមេត្តារួមគ្នាគោរពច្បាប់រដ្ឋបាលខណៈពេលកូវីដ១៩មិនទាន់បានថមថយចុះនេះផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]