ខេត្តកោះកុង÷ យោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលស្រុកបូទុមសាគរ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោក សាង ស៉ីណេត អភិបាលរងស្រុកនិងជាប្រធានក្រុមការងារស្រាវជ្រាវកូវីដ១៩ ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារចុះស្រាវជ្រាវអ្នកដែលពាក់ព័ន្ធផ្ទាល់ និងពាក់ព័ន្ធប្រយោលជាមួយអ្នកជំងឺកូវីត-១៩ នៅឃុំថ្មស ចំនួន ១៣នាក់ /ស្រី០៥ នាក់ ដោយរកឃើញ(វិជ្ជមានចំនួន ០៣ នាក់/ស្រី០២ ) និងបានចុះសួរសុខទុក្ខអ្នកដែលកំពុងសម្រាកព្យាបាលនៅផ្ទះចំនួន ២ គ្រួសារ ស្ថិតនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ត មេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ១៩ ឲ្យអស់ពីសហគមន៍៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អជ្ញាធរចុះស្រាវជ្រាវអ្នកដែលពាក់ព័ន្ធកូវីដ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]