ថៃ៖ កាលពីថ្មីៗនេះ គូស្នេហ៍ដ៏ពេញនិយមនៅក្នុងរង្វង់សិល្បៈកម្សាន្ត រវាង តារាស្រី Kimberley និងគូស្នេហ៍ស្រស់សង្ហា លោក Mark Prin បានទាញយកចំណាប់អារម្មណ៍ហ្វេនៗជាច្រើន បន្ទាប់ពីអ្នកទាំងពីរបានបង្ហាញរូបភាពអបអរខួបគម្រប់ ៨ ឆ្នាំ នៃទំនាក់ទំនងស្នេហាដ៏ស្អិតរមួត នៅឯឆ្នេរសមុទ្រ។
ជាពិសេសនោះដែរ នៅក្នុងនោះបានធ្វើឲ្យអ្នកទស្សនាមើលឃើញថា គូស្នេហ៍មួយគូនេះបានបញ្ចេញពីពេលវេលាផ្អែមល្ហែមជាច្រើន និងមានឈុតឆាកហាក់ដូចជា ការស្នើសុំរៀបការ រហូតដល់អ្នកគាំទ្រជាច្រើនកាន់តែរំភើបចិត្តជំនួស ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ មិនយូរប៉ុន្មាន អ្នកទាំងពីរនៅតែបង្អួតពីភាពល្អូកល្អើនជាបន្តបន្ទាប់ បង្ហាញពីបរិយាកាសដ៏រ៉ូមែនទិក នៅពេលដែលពួកគេបានបង្ហាញសកម្មភាពកៀកកើយគ្នាយ៉ាងស្និទ្ធស្នាលមើលកុនតែពីរនាក់ នៅកណ្តាលឆ្នេរ ដែលនៅក្នុងហេតុការណ៍នេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនឃើញហើយមិនច្រណែនមិនបាននោះទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]