កូរ៉េខាងត្បូង​៖ ក្រុមចម្រៀងកូនពៅចំណូលថ្មី aespa បានធ្វើឲ្យអ្នកគាំទ្រ អន្ទះសារ ជាមួយអារម្មណ៍ដ៏រំភើបនៅពេលពួកគេចាប់ផ្តើមនិយាយអំពីការត្រលប់មកវិញរបស់ក្រុមចម្រៀងក្មេងស្រីមួយនេះ នាពេលខាងមុខនេះ ។

ជាក់ស្តែង ពួកគេនឹងត្រលប់មកវិញនៅថ្ងៃទី ៥ ខែតុលាឆ្នាំ ២០២១ ជាមួយនឹងអាល់ប៊ុមខ្នាតតូចដំបូងរបស់ពួកគេដែលមានចំណងជើងថា «Savage» តែទោះជាយ៉ាងណា aespa និងទីភ្នាក់ងាររបស់ពួកគេ កំពុងធ្វើឱ្យមានប្រធានបទ អំពីការលួចចម្លងគំនិតអ្នកដទៃទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បន្ទាប់ពីបានក្លាយជាចំណុចកណ្តាលនៃការរិះគន់ចំពោះភាពស្រដៀងគ្នារបស់ពួកគេចំពោះស្នាដៃរបស់សិល្បករដទៃទៀត ដោយ គេមើលឃើញ ពីសមាជិក aespa ជាមួយស្ទាយ៍ពាក់របាំងមុខ ត្រូវបានចោទប្រកាន់ពីបទលួចចម្លងអ្នករចនាជនជាតិអង់គ្លេសឈ្មោះ James Merry ។ 

រូបភាពដែលមានភាពស្រដៀងគ្នា

ទន្ទឹមនឹងនេះដែរ នៅរូបភាពខាងក្រោមនេះ អាចឃើញថាសមាជិក Karina ដេកនៅលំហរអាកាស ដោយមានពស់ដូចគ្រោងឆ្អឹងរុំព័ទ្ធរាងកាយរបស់នាង។ ហើយខណៈដែលនេះត្រូវបានពន្យល់ថាជាការគោរពចំពោះពស់នៅក្នុងបទចម្រៀងដំបូងរបស់ aespa ដែលមានចំណងជើងថា «Black Mamba» បានធ្វើឲ្យអ្នកនិយមលេងអ៉ីនធឺណែតកត់សម្គាល់ពីភាពស្រដៀងគ្នារវាងរូបថតនេះដូច្នេះដែរ។

រូបភាពដែលមានភាពស្រដៀងគ្នា

រហូតមកដល់ពេលនេះដែរផលិតកម្ម SM ពួកគេមិនទាន់អាចដោះស្រាយការចោទប្រកាន់ជុំវិញរូបភាព Teaser «Savage» ថ្មីៗរបស់ aespa  ហេតុដូច្នេះ មានតែរង់ចាំមើលព័ត៌មានថ្មីៗនិងធ្វើការ update ជូនដំណឹងពេលក្រោយ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Aespa 
Ningning
 Karina
Winter
Giselle 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]