បរទេស៖ បើទោះបីជា តារាចម្រៀងស្រី Camila Cabello និង គូស្នេហ៍ លោក Shawn Mendes មានទំនាក់ទំនងនឹងគ្នាអស់រយៈពេល ២ ឆ្នាំ និងបានបង្ហាញពីស្នេហាដ៏រឹងមាំទៅដល់សាធារណៈជនក៏ពិតមែន តែពួកគេ នៅតែមានពាក្យចចាមអារ៉ាមពីការបែកបាក់គ្នាជាញឹកញាប់ ផងដែរ។
ដោយឡែក ថ្មីៗនេះ យោងតាមប្រភពបរទេសដ៏ល្បីមួយ ស្រាប់តែបានបង្ហើបថា តារាប្រុស លោក Shawn Mendes បានត្រៀមខ្លួន ដើម្បីបញ្ចប់ទំនាក់ទំនងរយៈពេលពីរឆ្នាំជាមួយមិត្តស្រី នៅក្នុងនោះដែរក៏បាននិយាយទៀតថា កាលពីពេលកន្លងទៅនេះ មួយថ្ងៃមុននៃកម្មវិធី Met Gala អ្នកទាំងពីរបានទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា ហើយក៏មនុស្សម្នាក់នេះបានលាតត្រដាងថា តារាស្រី Camila មានការខឹងយ៉ាងខ្លាំង ហើយក៏ត្រូវបាន Shawn ព្យាយាមលួងលោមនាងទៅវិញ ដែលហាក់ដូចជាបាននិយាយលាគ្នា ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តាមរយៈព័ត៌មាននេះ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធើណែតមានការភ័ន្តច្រឡំនិងព្រួយបារម្ភ ព្រោះមុននោះ តារាចម្រៀងស្រីរូបនេះ ក៏បានផ្ទុះទឹកភ្នែកនៅកណ្តាលភោជនីយដ្ឋានដោយមិនដឹងមូលហេតុ។ យ៉ាងណាមិញ ខាងប្រភពព័ត៌មាន បានបញ្ជាក់ថា ស្នេហារបស់គូស្នេហ៍មួយគូនេះ កំពុងតែជួបការលំបាកជាច្រើនដោយសារតែអ្នកទាំងពីរនៅក្មេងពេក ហើយតារាប្រុស លោក Shawn ក៏បានសំរេចចិត្តបែកគ្នាជាមួយនឹងមិត្តស្រីរបស់ខ្លួន ដើម្បីត្រលប់ទៅរកជីវិតនៅលីវវិញ។
តែទោះយ៉ាងណា ខាងកាសែត Gossip Cop បានបញ្ជាក់ថា ព័ត៌មានមួយនេះមិនទាន់មានការអះអាងច្បាស់លាស់នោះទេ។ ជាពិសេស គូស្នេហ៍មួយគូនេះ នៅតែចូលរួមនៅកម្មវិធី Met Gala ជាមួយគ្នា ខណៈដែលលោក Shawn បានហៅមិត្តស្រីរបស់ខ្លួនពេញមាត់ថា «មហាក្សត្រីរបស់ខ្ញុំ» ថែមទៀត៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]