បរទេស៖ តារាចម្រៀង Pop ដ៏ល្បីល្បាញលោក Justin bieber តាំងពីរៀបការជាមួយ Hailey មក តែងតែបង្ហោះរូបផ្ហែមល្ហែមស្និតស្នាលជាមួយប្រពន្ធមែនទែន។ ក្នុងនោះផងដែរ ស្នេហាអ្នកទាំងពីរក៏មានរឿងរកាំរកោះដោយសារការមិនពេញចិត្តពីអ្នកគាំទ្រមិនតិចនោះដែរ ។
ជាមួយគ្នានេះ បើទោះបីជា គូស្វាមីភរិយាមួយគូនេះ បានជួបរឿងរ៉ាវជាច្រើនក្នុងជីវិតគូរបស់អ្នកទាំងពីរច្រើនលើសលប់យ៉ាងណាក្តី ក៏ Justin bieberនិង Hailey នៅតែបន្តរស់នៅយល់ចិត្តគ្នា ថែមទាំងជារឿយៗពួកគេតែងមានដំណើរកម្សាន្តបែបរ៉ូមែនទិក មានអាហារពេលល្ងាចសាងអនុស្សាវរីយ៍ជាបន្តបន្ទាប់ដោយមិនខ្វល់ពីអ្នកណាមិនពេញចិត្តនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នៅក្នុងពេលថ្មីៗនេះHailey និងស្វាមី បានធ្វើឱ្យមហាជនជាច្រើនមានក្ដីរំភើបជំនួសអ្នកទាំងពីរ បន្ទាប់ពីបានឃើញអ្នកទាំងពីផុសរូបស្វីតៗកាលពីរៀបការនៅក្នុងបណ្ដាញសង្គម ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៤ឆ្នាំរបស់អ្នកទាំងពីរ ។ សម្រាប់ថ្ងៃពិសេសមួយនេះគឺបានបញ្ជាក់ថាអ្នកទាំងពីរគឺនៅតែជាគូស្នេហ៍ដ៏ស័ក្តិសម និងស្រឡាញ់គ្នាចាក់ទឹកមិនលេចព្រមទាំងផ្ដល់ភាពកក់ក្ដៅចំពោះគ្នាមិនចេះដាច់ បើទោះបីពួកគេរៀបការមកជាច្រើនឆ្នាំមកនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]