ចិន៖ អាចនិយាយបានថា តារាសម្តែងស្រី Shu Qi បានបង្ហាញខ្លួនអស់រយៈពេលជាង ២៦ ឆ្នាំមកហើយព្រមទាំងបានបញ្ចេញនូវសមត្ថភាពយ៉ាងល្អឥតខ្ចោះ នៅក្នុងការងារសិល្បៈ ដែលធ្វើឲ្យនាងក្លាយទៅជាទីពេញចិត្តរបស់ទស្សនិកជនជាច្រើន។ 

ម៉្យាងវិញទៀត ថ្វីត្បិតតែមានវ័យកាន់តែច្រើនក្ដី តារាស្រីរូបនេះ នៅតែអាចទាញយកការចាប់អារម្មណ៍ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ខណៈដែលបន្ទាប់ពីបានរៀបការរួច ការថតរឿងល្ខោនបានថយចុះបន្តិចម្តងហើយរូបនាងក៏មិនសូវបានលេចមុខជាញឹកញាប់ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែរហូតមកទល់នឹងពេលថ្មីៗនេះ ស្រាប់តែមានរូបថតដ៏ភ្ញាក់ផ្អើលរបស់ Shu Qi នៅខាងក្រោយឆាក ដែលពិតជាបានបង្ហាញឲ្យឃើញពីសម្រស់ពិតរបស់នាង ដែលនៅតែមានស្រស់ស្អាតក្មេងជាងវ័យមិនផ្លាស់ប្ដូរ។ នៅក្នុងនោះដែរ តារាស្រីរូបនេះ បានមកជាមួយនឹងការតុបតែងខ្លួនស្រាលៗ ទម្លាក់សក់វែងរបស់នាង ពាក់អាវពណ៌សនិងអាវក្រៅជាមួយសំពត់វែង បង្ហាញពីរូបរាងសាមញ្ញ ប៉ុន្តែមានមន្តស្នេហ៍ សឹងតែមិនគួរឲ្យជឿថា នាងមានវ័យ ៤៥ឆ្នាំ នោះទេ។ ដូចប្រពន្ធអាយុ ៤៥ ឆ្នាំទេ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]