រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងបណ្តាញសង្គម បច្ចុប្បន្ននេះ កំពុងតែផ្ទុះការចាប់អារម្មណ៍នឹង តារាម៉ូដែលភេទប្រុសម្នាក់ឈ្មោះ Oliva Kong ដែលរូបលោក ក៏ជាអ្នកច្នៃម៉ូតម្នាក់ផងនោះ តាមរយៈ ការដើរម៉ូត ដែលមានពាក់ស្បែកជើងកែងចោទ ក្រាស់ខ្លាំង ក្រាស់ជាង បវរកញ្ញាម្នាក់ៗពាក់ទៅទៀត។
តែផ្ទុយទៅវិញ មើលទៅដំណើររបស់រូបលោក និងការបោះជំហាន គឺសុទ្ធតែពោរពេញដោយភាពស្វាហាប់ ដោយមហាជន មិនបានឃើញ រូបលោកបង្ហាញទឹកមុខភ័យរន្ធត់សូម្បីតែបន្តិច មិនតែប៉ុណ្ណោះ ការបោះជំហានមួយៗគឺ បានដូច ការដើរម៉ូតពាក់ស្បែកជើងកែងធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះហើយ ទើបធ្វើឲ្យ បងប្អូនខ្មែរផ្ទុះការសរសើរទៅលើរូបលោក ព្រោះ តារាម៉ូដែលខ្មែរតិចណាស់ ដែលមានទំនុកចិត្តខ្លាំងដល់ថ្នាក់នេះ ក្នុងការដើរម៉ូតពាក់ស្បែកជើងក្រាស់ៗ មិនតែប៉ុណ្ណោះ មហាជនស្ងើចរូបលោក ត្រង់ថា មិនភ័យខ្លាចសោះ ព្រោះបើហ៊ានភ្លាត់ជើងបន្តិចនោះ កជើងរបស់រូបលោក ប្រាកដជាភ្លាត់ឆ្អឹងមិនខាន បើកែងក្រាស់ដល់ថ្នាក់នេះ។
ជាងនេះទៅទៀត ប្រសិនបើក្រឡេកទៅមើល វីដេអូដើរម៉ូតរបស់រូបលោកមួយនេះ បូករួមនឹងការដាក់ ចម្រៀងសម្លេងយ៉ាងពិរោះ ក្រអួនក្រអៅ ទៀតនោះ កាន់តែធ្វើឲ្យ រូបលោកលេចធ្លោ ស្តាប់ទៅព្រឺព្រួចខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]