រាជធានីភ្នំពេញ ៖ ដូចដែរបានស្គាល់រួចមកហើយ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាអតីត Miss Cambodia 2020 ដែលបច្ចុប្បន្ននេះ រូបនាង កំពុងតែទទួលការគាំទ្រយ៉ាងច្រើន ពីសំណាក់បងប្អូនមហាជនខ្មែរ មិនត្រឹមតែមានចំណេះដឹងទេ តែកញ្ញា ថែមទាំងមានរូបរាង និងកម្ពស់សាកសមជាបវរកញ្ញាថែមទៀតផង។

ទន្ទឹមនឹងនេះ រូបនាង បានកំពុងតែចូលរួមក្នុងការប្រកួត Miss Universe Cambodia 2021 លើសពីនេះទៅទៀត រូបនាង បានក្លាយជា តារាសម្តែងពន្លកថ្មីថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ​ ថ្មីៗនេះ រូបនាង បានទម្លាយវីដេអូខ្លីមួយ ពីដំណើរការដើរម៉ូតរបស់ខ្លួន ដែលធ្វើឲ្យ ហ្វេនៗនាំគ្នា ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងរាងតូចច្រលឹង ជើងស្រលូន និងកម្ពស់បានដូច្នេះ បូករួមជាមួយនឹង ការដើរម៉ូតយ៉ាងស្វាហាប់ ក្លាហាន ទៀតនោះ រូបនាង កាន់តែធ្វើឲ្យ ហ្វេនៗប្រាថ្នាឲ្យរូបនាង នឹងជាប់ក្នុងការប្រកួតសម្រស់ល្បីឈ្មោះរបស់កម្ពុជាមួយនេះ រូបរាងសម្បត្តិរូបនេះ ត្រូវគេសរសើរថា ពិតជាសាកសមនឹងឈ្មោះ បវរកញ្ញា មែន ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]