តារាកម្សាន្ត÷ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ទីបំផុតប្រទេសហ្វីលីពីនបានប្រកាសរកឃើញម្ចាស់មកុដបវរកញ្ញាឯកចក្រវាលប្រចាំប្រទេសរបស់ខ្លួនហើយ ដោយម្ចាស់មកុដបានទៅលើនាង Beatrice Gomez អាយុ២៦ឆ្នាំ ដែលមកពីទីក្រុងCebu។

យ៉ាងណាមិញ ប៉ុន្មាននាទីក្រោយគ្រងមកុដរួច ស្រាប់តែមានគណនីហ្វេសប៊ុកអ្នកគាំទ្របវរកញ្ញាហ្វីលីពីនជាច្រើននាក់ បានទម្លាយរូបថតរបស់ម្ចាស់មកុដថ្មីថ្មោងរូបនេះ ជាមួយនិងគូស្នេហ៍ជាស្រីស្រឡាញ់ភេទដូចគ្នារហូតធ្វើឲ្យអ្នកគាំទ្រវិស័យនេះមានការភ្ញាក់ផ្អើលជាខ្លាំង រហូតលាន់មាត់ថានេះជាលើកទី១ហើយដែលបវរកញ្ញាឯកចក្រវាលហ្វីលីពីនជាអ្នកស្រឡាញ់ភេទដូចគ្នា៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ÷

នាង Beatrice Gomez 
នាង Beatrice Gomez និងគូស្នេហ៍
នាង Beatrice Gomez 
នាង Beatrice Gomez និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]