ថៃ៖ បន្ទាប់ពីមានពាក្យចចាមអារាមលើកឡើងថា តារាចម្រៀងស្រីវ័យក្មេង Jenny មានផ្ទៃពោះរួចហើយតារាស្រីរូបនេះក៏បានចេញមកធ្វើការបដិសេធ ប៉ុន្តែរូបនាងនៅតែមានព័ត៌មានកាន់តែច្រើនឡើងព្រមទាំងប្រញាប់ប្រញាល់រៀបការជាមួយនឹងគូស្នេហ៍បណ្ដូលចិត្ត ដែលទើបតែទាក់ទងគ្នាបាន ៤ ខែ តែប៉ុណ្ណោះ។
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Jenny បែរជាធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលពេញបណ្ដាញសង្គម បន្ទាប់បានបង្ហាញដំណឹងល្អជាផ្លូវការ ថាមានផ្ទៃពោះជាមួយកូនដំបូងរួចទៅហើយ ជាពិសេសនាងក៏បានបញ្ជាក់ជាមួយនឹងឧបករណ៍ធ្វើតេស្តផ្ទៃពោះដែលបង្ហាញ ២ បន្ទាត់ និងបង្ហើបថា នេះគឺជាកាដូដ៏ល្អបំផុតនៅក្នុងជីវិត ព្រមទាំងភាពសប្បាយរីករាយជាមួយនឹងគូស្នេហ៍ជាទីស្រលាញ់ ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងហេតុការណ៍នេះ ក៏មានអ្នកគាំទ្រជាច្រើន បានបង្ហាញពីការពេញចិត្តនិងបញ្ចេញមតិដើម្បីអបអរសាទរចំពោះ អនាគតឪពុកម្តាយ ក៏ដូចជារង់ចាំមើលសមាជិកថ្មីរបស់គូស្នេហ៍អ្នកទាំងពីរក្នុងពេលឆាប់ៗនេះ ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]