ភ្នំពេញ៖ កម្មវិធី Pleng by Smart ដែលជាកម្មវិធីស្ដាប់តន្រ្តីតាមអនឡាញតែមួយគត់ សម្រាប់ចម្រៀងខ្មែរ original នៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ការដាក់ដំណើរការកម្មវិធី Pleng Points ដែលជាកម្មវិធីសន្សំពិន្ទុប្ដូរយករង្វាន់ នឹងផ្ដល់រង្វាន់ជាច្រើនសម្រាប់អ្នកចូលចិត្តស្ដាប់តន្រ្តី ដែលប្រើប្រាស់កម្មវិធី Pleng by Smart លើទូរស័ព្ទដៃ។
កម្មវិធីសន្សំពិន្ទុប្តូរយករង្វាន់ថ្មីនេះ អាចស្វែងរកបានសម្រាប់អ្នកប្រើប្រាស់ Pleng by Smart ទាំងអស់នៅក្នុងប្រទេសកម្ពុជា។ រាល់ពិន្ទុទាំងអស់អាចប្តូរយករង្វាន់ជាច្រើនរួមមាន អាវយឺត Pleng, អាវរងារ, កាបូបស្ពាយ, កាសស្តាប់ត្រចៀកអត់ខ្សែ, ដុំសាកទូរស័ព្ទ ព្រមទាំងការផ្តល់ជូនកម្មវិធី Pleng Pro ដោយឥតគិតថ្លៃ និងការផ្តល់ជូនជាច្រើនផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖
បន្ទាប់ពីអ្នកប្រើប្រាស់បានចូលទៅក្នុងគណនី Pleng by Smart ដោយប្រើលេខទូរស័ព្ទ គណនីសម្គាល់ Google ឬ Apple របស់ពួកគេ ក្រោយមកពួកគេអាចទទួលបានពិន្ទុ ដោយធ្វើតាមការណែនាំដូចខាងក្រោម៖
១. ចូលទៅក្នុងគណនី (បានតែមួយដងប៉ុណ្ណោះ) - ៤០០ ពិន្ទុ
២. ស្ដាប់បទចម្រៀងតាមអនឡាញ - ៥០ ពិន្ទុ
៣. បង្កើតកម្រងបទចម្រៀងមួយ - ៥០ ពិន្ទុ
៤. ដាក់កម្រងបទចម្រៀង ឬ បទចម្រៀង «ចូលចិត្តជាងគេ» - ១០ ពិន្ទុ
៥. ចែករំលែកបទចម្រៀង ឬ កម្រងបទចម្រៀងលើ Facebook - ៥០ ពិន្ទុ
៦. ជាវកម្មវិធី Pleng Pro - ១០០ ពិន្ទុ
៧. ប្រើប្រាស់កម្មវិធី Pleng ដោយសកម្មនិងជាប់ៗគ្នា - រហូតដល់២៨០ ពិន្ទុ (រយៈពេលប្រាំពីរ ថ្ងៃជាប់ៗគ្នា)
អ្នកប្រើប្រាស់ Pleng by Smart អាចប្តូរពិន្ទុរបស់ពួកគេពេលណាក៏បានក្នុងកម្មវិធីទូរស័ព្ទ និងអាចយករង្វាន់ពី Smart Shop មួយណាក៏បានតាមជម្រើសរបស់ពួកគេទូទាំងប្រទេសកម្ពុជា នៅពេលដែលពួកគេទទួលបានដំណឹងបញ្ជាក់ថារង្វាន់របស់ពួកគេរួចរាល់សម្រាប់ការមកយក។
Pleng by Smart ត្រូវបានដាក់ដំណើរការក្នុងឆ្នាំ ២០១៩ បន្ទាប់ពីផ្លាស់ប្តូរឈ្មោះថ្មី និងបើកដំណើរការឡើងវិញពី Smart Music ដែលជាកម្មវិធីស្ដាប់តន្ត្រីដំបូងបំផុតនៅកម្ពុជា។ ឥឡូវនេះ Pleng by Smart មានអ្នកប្រើប្រាស់សកម្មប្រមាណ ១.២ លាននាក់ ដែលបានរីករាយស្ដាប់តន្ត្រីតាមអនឡាញជាង ៥០០ លានដងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។
លោក ថូម៉ាស បានបន្ថែមទៀតថា៖
លោក ថូម៉ាស បានបន្ថែមទៀតថា ៖
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុករបស់ Pleng តាមរយៈ www.facebook.com/plengbysmart ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]