ភ្នំពេញ៖ ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ជាសេវាកម្មអាផាតមិនដ៏ធំស្កឹមស្កៃ មានកម្ពស់១៣ជាន់ ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និងជាសេវាកម្មអាផាតមិនដំបូងគេបង្អស់របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា។

ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ត្រូវបានសាងសង់ឡើងដោយផ្តល់នូវផាសុកភាព និងផ្តល់ជូននូវបទពិសោធន៍នៃការរស់នៅដ៏ទំនើបដល់អតិថិជន មានទីតាំងស្ថិតនៅផ្លូវលេខ៣៣១ កែងផ្លូវ៥៧០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហ្គ្រេន ហ្វឺរតេ​ ភ្នំពេញ មានបន្ទប់ស្នាក់នៅចំនួន៥៦បន្ទប់ ដែលក្នុងនោះមានទាំងប្រភេទបន្ទប់គេង១ បន្ទប់គេង២ និងបន្ទប់គេង៣។

គ្រប់បន្ទប់ទាំងអស់ត្រូវបានបំពាក់ទៅដោយសម្ភារៈប្រើប្រាស់ និងគ្រឿងសង្ហារិមទំនើប ព្រមទាំងភ្ជាប់ជាមួយនឹងរានហាលឯកជនសម្រាប់គយគន់ទេសភាពនិងស្រូបយកខ្យល់អាកាសបរិសុទ្ធទៀតផង។ បន្ថែមពីនេះ អាផាតមិនក៏មានសេវាកម្មរៀបចំសម្អាតបន្ទប់ ​ និងផ្ដល់ជូនអាហារពេលព្រឹកសម្រាប់ភ្ញៀវដែលស្នាក់នៅផងដែរ។

ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 

ក្រៅពីបន្ទប់ស្នាក់នៅ អតិថិជនទាំងអស់ក៏អាចរីករាយជាមួយនឹងសេវាកម្មបន្ថែមជាច្រើនទៀតនៅក្នុងអគារតែមួយដែលមានដូចជា កន្លែងទទួលភ្ញៀវ មីនីម៉ាត ហាងកាហ្វេ កន្លែងហាត់ប្រាណ អាងហែលទឹក រោងភាពយន្ត ចំណតយានយន្តដ៏ធំទូលាយ និងជាន់ខាងលើបង្អស់រៀបចំជាមួយនឹងធម្មជាតិបៃតងសម្រាប់អង្គុយលំហែជាដើម។

ជាងនេះទៅទៀត ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ក៏មានបំពាក់នូវសេវាអ៊ីនធឺណិត Wi-Fi ដោយឥតគិតថ្លៃ ព្រមទាំងមានកាមេរ៉ាសុវត្ថិភាព និងសន្តិសុខយាមជាប់២៤ម៉ោងទៀតផង ដែលនាំមកនូវការរស់នៅប្រកបដោយផាសុកភាព។

ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ 

អតិថិជនទាំងអស់អាចធ្វើការកក់បន្ទប់ស្នាក់នៅរបស់ ហ្គ្រេន ហ្វឺរតេ ភ្នំពេញ បានយ៉ាងងាយស្រួលតាមរយៈអនឡាញតាមរយៈទូរសព្ទលេខ 023 923 999៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]