កម្សាន្ត៖ បើទោះជាមានសមត្ថភាព និងរូបសម្រស់ស្រស់ស្អាតគួរជាទីពេញចិត្តក៏ដោយ តែបណ្ដាសិល្បករមួយចំនួន នៅតែទទួលរងនូវការរីះគន់ពីមហាជនជាច្រើន ខណៈដែលពួកបានបង្ហាញពីអត្តចរិតក៏ដូចជាឥរិយាបថ ដែលទស្សនិកជនយល់ថា វាហាក់មានភាពមិនសាកសមដែលតារាល្បីៗទាំងនោះគួរធ្វើនោះទេ។

ដោយឡែកខាងក្រោមនេះ គឺជាតារាស្រីល្បីៗប៉ុន្មានដួងដែលត្រូវបានមនុស្សជាច្រើនលើកឡើងពីចរិតកាយវិការមិនសមរម្យដែលឈានទៅដល់ឲ្យមានការរិះគន់ផងដែរ៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Angelababy

នៅក្នុងខ្សែភាពយន្តមួយដែល តារាស្រី Angelababy បានចូលរួមនោះ នាងបានប្រើតួជំនួសឥតឈប់ឈរ ហើយចំនួនឈុតដែលនាងសម្តែងខ្លួនឯងគឺមានមិនច្រើននោះទេ។ នៅពេលថតនៅខាងក្រៅនៅរដូវក្តៅ នាងត្រូវរៀបចំបំពាក់ម៉ាស៊ីនត្រជាក់ជាច្រើនដើម្បីកាត់បន្ថយកំដៅ មុនពេលនាងអាចធ្វើសកម្មភាពបាន។ ជាពិសេស តារាសម្តែងរូបនេះ ថែមទាំងមានជំនួយការ ៦ នាក់ ដើម្បីបម្រើ ដែលធ្វើឲ្យមនុស្សជាច្រើន បានរិះគន់ចំពោះនាងយ៉ាងខ្លាំង។

Angelababy

២. Ju Jingyi

តារាសម្ដែងស្រី Ju Jingyi ជាសិល្បករមួយរូបដែរ ដែលត្រូវបានមហាជនលើកឡើង នៅក្នុងកំឡុងពេលចូលរួមសម្ដែងក្នុងភាពយន្តមួយ ដែលនៅពេលរៀបចំពិធីបើក តារាស្រីរូបនេះ បានមកយឺតពេលដល់ទៅ ៣ ម៉ោងដែរ។ ជាពិសេសនោះដែរ នៅពេលថតរឿងផ្សេងមួយទៀត នាងក៏បានប្រើតួជំនួស នៅគ្រប់ឈុតពេលក្តៅ និងពេលភ្លៀងព្រោះខ្លាចគ្រឿងសំអាងត្រូវលាងសម្អាតចេញ។ 

Ju Jingyi
Ju Jingyi

៣. Liu Yifei

កាលពីនៅឆ្នាំ ២០១៨ មានមនុស្សពីរបីនាក់ដែលបានអះអាងថាជាបុគ្គលិករបស់ ក្រុមផលិតភាពយន្តមួយ និងបានចោទប្រកាន់ទៅលើ តារាស្រី Liu Yifei ថាគ្មានវិជ្ជាជីវៈជាសិល្បករដ៏ល្បីមួយរូប។ ក្នុងនោះដែរ តារាសម្តែងស្រីរូបនេះ បាននាំអ្នកសរសេរស្គ្រីបផ្ទាល់ខ្លួន ដើម្បីកែប្រែស្គ្រីប មុនពេលសម្តែងឈុតឆាក តាមការស្នើសុំរបស់អ្នកដឹកនាំរឿង។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ បានទាមទារថ្លៃអាហាររាប់រយយ័ន ហើយថែមទាំងមិនមានជំនាញវិជ្ជាជីវៈនោះទេនៅពេលដែលបានមកយឺតជាញឹកញាប់ ដោយទុកឱ្យតារាផ្សេងទៀតរង់ចាំ។

Liu Yifei
Liu Yifei

៤. Zhou Dongyu

តារាស្រី Zhou Dongyu ក៏ត្រូវបានទស្សនិកជនជាច្រើន បង្ហាញការមិនពេញចិត្តដោយសារតែអាកប្បកិរិយាក្រអឺតក្រទមរបស់នាង។ ដោយនៅក្នុងកម្មវិធីមួយ តារាស្រីរូបនេះ តែងតែហៅអ្នករួមការងារម្នាក់ដែលមានវ័យចាស់ទុំជាងនិងមានអាយុដូចឪពុកនិងពូរបស់នាង ដោយឈ្មោះពេញធម្មតា និងមិនប្រើពាក្យផ្ដល់កិត្តិយសអ្វីទាំងអស់។

Zhou Dongyu
Zhou Dongyu

៥. Jenny Zhang Jiani

នៅឆ្នាំ ២០១៩ សមាជិកនៅក្នុងក្រុមថតរឿងម្នាក់ បានបង្ហាញពីរឿងអាក្រក់របស់ តារាស្រី Jenny Zhang ពេលកំពុងថតរឿងមួយ ដែលតារាសម្តែងរូបនេះ បានមានទំនាស់ជាមួយបុគ្គលិកស្រីម្នាក់នៅក្នុងក្រុមផលិតខ្សែភាពយន្ត ហើយនាងបានវាយបុគ្គលិកម្នាក់ដល់ទៅ ៣ ដង។ បើថ្វីត្បិតតែខ្លួនធ្វើខុស ប៉ុន្តែតារាស្រីរូបនេះនៅតែបង្ខំឲ្យបុគ្គលិកផ្សេងទៀតធ្វើការសុំទោស បើមិនដូច្នេះទេ នាងនឹងមិនដើរតួនៅក្នុងរឿងនោះទេ៕

Jenny Zhang

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]