ថៃ៖ តារាស្រីជើងចាស់ Pinky Savika ជាតារាស្រីឆ្នើមមួយរូបប្រចាំប្រទេសថៃ ដែលទទួលបានការគាំទ្រខ្លាំងពីមហាជនទាំងក្នុង និងក្រៅប្រទេស។ ម្យ៉ាងវិញទៀត គរតែងតែឃើញតារារូបនេះបង្ហាញវត្តមានថតខ្សែភាពយន្តជាញឹកញាប់តែម្ដង។ ដោយឡែក ចំពោះរឿងភាគជាច្រើនដែលនាងបានសម្ដែងតែងតែទទួលបាននូវការគាំទ្រយ៉ាងច្រើនរួមទាំងខ្សែភាពយន្តខ្នាតធំផងដែរ។

ជាមួយគ្នានេះដែរ ក្រៅពីមានទេពកោសល្យ និងសមត្ថភាព Pinky Savika នៅមានរូបសម្ផស្សស្រស់ស្អាត ទាំងមុខមាត់ និងរូបរាងតូចច្រឡឹងគួរឲ្យទាក់ទាញទៀតផង។ ក្នុងនោះដែរ ទោះបីបច្ចុប្បន្ននាងមានអាយុ ៣៥ឆ្នាំ តែរូបសម្រស់នាងនៅស្រស់សោភាមិនចាញ់ក្មេងជំនាន់ក្រោយ។ មិនតែប៉ុណ្ណោះ គ្រប់ពេលដែលតារារូបនេះតុបតែងខ្លួន ស្លៀកឈុតស៊ីវិល័យម្ដងៗ ឃើញថាឆើតឆាយទាក់ភ្នែកតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះនាងធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗគ្រប់គ្នា ខណៈតែងខ្លួនផាត់មុខថតរូបជាមួយInfluencer ដ៏ល្បីប្រចាំប្រទេសថៃយ៉ាងដូច្នេះ។ បើមើលតាមរូបភាព គេសង្កេតឃើញ Pinky Savika និងInfluencerថៃតែងខ្លួនផាត់មុខ ថតរូបនៅក្បែរគ្នាបែបនេះរួច មើលទៅអ្នកទាំងពីរពិតជាមានមុខមាត់ស្រដៀងគ្នាសឹងច្រឡំថាបងប្អូនភ្លោះទៅហើយ។ ពិតណាស់ ដោយសារតែស្ទាយ៌ផាត់មុខ និងសម្លៀកសម្លៀកបំពាក់បំពាក់ស្រដៀងគ្នាផងនោះ ទើបធ្វើឲ្យអ្នកទាំងពីមើលទៅដូចគ្នាបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Pinky Savika 
Pinky Savika 
Pinky Savika 
Pinky Savika 
Pinky Savika 
Pinky Savika 
Pinky Savika  និងNisamanee Nutt
Pinky Savika និងNisamanee Nutt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]