បារាំង៖ កាលពីថ្ងៃទី ២៨ ខែកញ្ញា កន្លងទៅ តារាចម្រៀងស្រី Jisoo សមាជិកក្រុម BLACKPINK ទើបតែបានអញ្ជើញទៅចូលរួមទស្សនាកម្មវិធីដើរម៉ូត Paris Fashion Week ដោយតុបតែងខ្លួនជាមួយសម្លៀកបំពាក់យ៉ាងស្រស់ស្អាត គួរជាទីចាប់អារម្មណ៍នៅក្នុងកម្មវិធី ជាពិសេស នាងក៏ទទួលបានការសរសើរពីហ្វេនៗច្រើន។

Jisoo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកមកមើលទិដ្ឋភាព នៅពេលដែល Jisoo បានចាកចេញពីក្នុងកម្មវិធីដដែលនេះវិញ យើងឃើញថា គ្រាន់តែនាងចេញមកក្រៅភ្លាម បម្រុងរៀបនឹងដើរចូលក្នុងឡាននោះ គឺថាមានមនុស្សម្នាជាច្រើន ទាំងហ្វេនៗ និងទាំងអ្នកសារព័ត៌មាននានា បាននាំគ្នាស្រែកហៅឈ្មោះនាងយ៉ាងខ្លាំងៗ ចោមរោម យ៉ាងច្រើនកុះករ ពាសពេញផ្លូវតែម្ដង។ 

គួរបញ្ជាក់បន្ថែមថា Jisoo ជាសមាជិកដែលមានអាយុច្រើនជាងគេប្រចាំក្រុម BLACKPINK ប៉ុន្តែសម្រស់របស់នាង អាចនិយាយបានថា ស្រស់ស្អាតតាំងពីក្បាលដល់ចុងជើងគ្មានកន្លែងណាទាស់នោះឡើយ រហូតប្រជាជនកូរ៉េដាក់ងារថាជាស្រីស្អាតបវរកញ្ញាកូរ៉េថែមទៀតផង។​ដូច្នេះហើយ ទើប Jisoo អាចទាក់ទាញចិត្តអ្នកគាំទ្រឲ្យស្រលាញ់ចូលចិត្តនាង ហើយនាងថែមទាំងក្ដាប់បានតំណែងជា ទូតសុឆន្ទៈរបស់ម៉ាក Dior និងបានចូលរួមក្នុងកម្មវិធី Paris Fashion Week នេះដោយកត្តិយសផងដែរ៕

 ទស្សនារូប និង វីដេអូខាងក្រោម៖

វីដែអូពី៖ Black Pink Universe

Jisoo
Jisoo
Jisoo
វីដេអូ Jisoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]