កូរ៉េខាងត្បូង៖ ចាប់តាំងពីការចេញផ្សាយនៅលើសេវាកម្មផ្សាយអ៊ិនធើណែតរឿងភាគកូរ៉េ Squid Game បានក្លាយជាការពេញនិយមទូទាំងពិភពលោកភ្លាមៗដោយឈរនៅលើកំពូលតារាងដែលកំពុងពេញនិយមនិងក្លាយជារឿងដែលត្រូវបានទស្សនាពីមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ស្រទាប់វណ្ណៈ។ ជាអកុសលប្រជាប្រិយភាពរបស់រឿងនេះ បែរជាមកជួបបញ្ហាខ្លះជាមួយអ្នកផ្តល់សេវាកម្មអ៊ីនធឺណិតនៅកូរ៉េ។
យោងតាមសារព័ត៍មាន Rueters ក្រុមហ៊ុន SK Broadband បច្ចុប្បន្ននេះ កំពុងប្តឹងក្រុមហ៊ុន Netflix ពីបទ“ ការបង្កើនចរាចរបណ្តាញនិងការងារថែទាំ” ដោយសារតែមកពីអ្នកទស្សនាភាពយន្តច្រើនពេក មើលការសម្តែងនៅលើវេទិកាស្ទ្រីម។ ក្រុមហ៊ុនអ៊ិនធើណែត SK Broadband បានទម្លាយថា ចរាចរបណ្តាញអ៊ិនធើណែតរបស់ក្រុមហ៊ុន Netflix បានកើនឡើងជាង ២៤ ដង ចាប់តាំងពីឆ្នាំ ២០១៨ ដែលត្រូវបានគេជឿជាក់ថា មកពីប្រជាប្រិយភាពល្បីល្បាញនៅក្នុងរឿង Squid Game និង រឿង D.P របស់កូរ៉េ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ក្រុមហ៊ុនអ៊ិនធើណែតកូរ៉េខាងត្បូង SK Broadband បានប៉ាន់ប្រមាណថា Netflix ជំពាក់ពួកគេ ចំនួន ២២.៩ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២០។ ក្នុងនោះដែរ ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធើណែតមួយនេះ ក៏បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន Netflix គឺជាអ្នកប្រើប្រាស់បណ្តាញចរាចរធំជាងគេទី ២ ប៉ុន្តែគ្រាន់តែជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនពីរដែលមិនចាំបាច់ បង់ថ្លៃបណ្តាញណាមួយ។
សម្រាប់អ្នកដែលព្រួយបារម្ភថាតើវានឹងកំណត់ការចូលមើលខ្សែភាពយន្តដែរឬទេក្រុមហ៊ុន Netflix បានឆ្លើយតបដោយចែករំលែកផែនការរបស់ខ្លួនដើម្បី“ ពិនិត្យមើលការទាមទាររបស់ក្រុមហ៊ុន SK Broadband ហើយស្វែងរកការពិភាក្សានិងរិះរកវិធីក្នុងពេលនេះ ដើម្បីធ្វើការជាមួយក្រុមហ៊ុនអ៊ិនធើណែត SK Broadband ដើម្បីធានាថាអតិថិជនមិនរងផលប៉ះពាល់”៕
ប្រភព៖ koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]