ភ្នំពេញ៖ បើនិយាយដល់ YouTuberដ៏ល្បី លោក ហេង វិសាល និងកញ្ញា ជា ស្រីនា បច្ចុប្បន្នមានមហាជន និងហ្វេនយុវវ័យជាច្រើនកំពុង Ship អ្នកទាំងពីរឲ្យស្រលាញ់គ្នា។ ដោយសារតែមួយរយៈចុងក្រោយនេះ តារាប្រុសស្រីពីររូបនេះ តែងតែមានការងារជាមួយគ្នាជាញឹកញាប់ ព្រមទាំងបង្ហាញភាពស្និទ្ធស្នាលខុសពីធម្មតាផងដែរ។

ម្យ៉ាងវិញទៀត គ្រប់សកម្មភាពរបស់កម្លោះសង្ហា និងស្រីស្រស់ពីរូបនេះ ក៏ឧស្សាហ៍ថតវីដេអូ និងរូបភាព បង្ហាញពីសកម្មភាពស្វីតៗសឹងតែដូចគូស្នេហ៍ទៅហើយ។ មិនតែប៉ុណ្ណោះ គេសង្កេតឃើញថា តារាYouTuber ពីររូបនេះ តែងតែនិយាយពីចំណុចល្អពីគ្នាសឹងតែគ្រប់ពេលតែម្ដង។ លើសពីនេះទៅទៀត គេអាចនិយាយបាន ថ្មីៗនេះអ្នកទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះ ក្នុងការឡាយលោក ហេង វិសាល បានបញ្ចេញប្រតិកម្មហាក់បីដូចកំពុងលួចប្រច័ណ្ឌកញ្ញា ជា ស្រីនា ខណៈតារាស្រីរូបនេះ និយាយពីរឿងមិនចេះជិះម៉ូតូ ហើយនាងទៅជិះម៉ូតូឲ្យអ្នកផ្សេងឌុបដែលមិនមែនជាលោក ហេង វិសាល នោះ។ ខណេៈនោះផងដែរ កាយវិការ ទឹកមុខ និងពាក្យសម្ដីរបស់តារាប្រុសរូបនេះ បានញ្ចេញឲ្យហ្វេនឃើញថាលោកកំពុងតែលួចច្រណែន និងប្រច័ណ្ឌផងដែរ។ 

គួរបញ្ជាក់ផងដែរថា តារាYouTuberវ័យក្មេងពីរូបនេះ នៅមិនទាន់ប្រកាសថាខ្លួនកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នាឡើយ តែវាគ្រាន់តែជាការចាប់គូរបស់ហ្វេនៗរអ្នកទាំងពីរប៉ុណ្ណោះ៕

ប្រភពវីដេអូ៖ Salneafanpage123

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

លោក ហេង វិសាល 
លោក ហេង វិសាល 
  កញ្ញា ជា ស្រីនា
  កញ្ញា ជា ស្រីនា
  លោក ហេង វិសាល និងកញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា និង លោក ហេង វិសាល
@salneafanpage123

ប្រចណ្ឌ😭🙏🏻 #Salnea #fyneanea♡

♬ original sound - Salnea_BoBa - Salnea_Kennis
វីដេអូ កញ្ញា ជា ស្រីនា និង លោក ហេង វិសាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]