ភ្នំពេញ៖ ប្រិយមិត្តក៏ដូចជាហ្វេនៗរបស់តារាចម្រៀងត្រកូល ព្រាប សុវត្ថិ ច្បាស់ជាបានជ្រាបហើយថា គ្រួសាររបស់តារាប្រុសរូបនេះ ពិតជាពោរពេញដោយសុភមង្គលពេញទីខ្លាំងតែម្ដង ព្រោះជារឿយៗ យើងតែងតែឃើញពួកគេបង្ហាញពីសកម្មភាពក្នុងគ្រួសារនៅលើបណ្ដាញសង្គមជាច្រើនហូរហែ ឲ្យហ្វេនៗសរសើរនិងពេញចិត្តគ្រប់គ្នា។

គ្រួសារ ព្រាប សុវត្ថិ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីយប់មិញនេះ លោក ព្រាប សុវត្ថិ ទើបតែបានរៀបចំធ្វើកម្មពិធីខួបកំណើតឲ្យ សុវត្ថិ មុន្នីនាគ ដែលជាកូនប្រុសទីពីរ ដោយបានផ្ដិតយករូបភាពជុំគ្នាយ៉ាងរីករាយ។

ក្នុងនោះ បើទោះបីជាកម្មពិធីខួបកំណើតនេះ មិនបានរៀបចំធ្វើធំដុំ ប៉ុន្តែបើមើលតាមរយៈរូបភាពគ្រួសារទាំងនេះយើងអាចនិយាយបានថា វាពិតជាមានសុភមង្គលខ្លាំងណាស់ ព្រោះទាំងប្ដីប្រពន្ធ និងកូនៗ សុទ្ធតែបង្ហាញស្នាមញញឹម និងក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមកយ៉ាងកក់ក្ដៅ៕

សូមទស្សនារូបភាពខាងក្រោម៖

គ្រួសារ ព្រាប សុវត្ថិ
គ្រួសារ ព្រាប សុវត្ថិ
គ្រួសារ ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ