តើស្រ្តីធ្លាប់មានកូនក្រៅស្បូនអាចមានកូនលើកក្រោយទៀតដែរឬទេ?
ទាក់ទងនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ស្រ្តីនៅតែអាចមានផ្ទៃពោះដោយជោគជ័យដរាបណាស្បូនរបានជាសះស្បើយពេញលេញ ឬដរាបណាដៃស្បូនរបស់ស្រ្តីនៅសល់ម្ខាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការមានកូនក្រៅស្បូនកើតឡើងនៅពេលស៊ុតបង្កកំណើតកាច់សម្បុកក្រៅស្បូន ហើយវាកើតឡើង ៩០% នៅក្នុងដៃស្បូន។ ប្រសិនបើការមានកូនក្រៅស្បូនត្រូវបានប្រទះឃើញឆាប់ គ្រូពេទ្យអាចប្រើថ្នាំចាក់ដើម្បីបញ្ឈប់ការលូតលាស់របស់គភ៌ បន្ទាប់មកគភ៌នឹងបាត់ដោយឯកឯងបន្តិចម្តងៗ។
ករណីកូនក្រៅស្បូនរីកធំ ធ្វើឱ្យរហែកដៃស្បូន និងបណ្តាលឱ្យធ្លាក់ឈាមច្រើន គ្រូពេទ្យត្រូវធ្វើការវះកាត់ដើម្បីយកជាលិកាកូនក្រៅស្បូនចេញ និងព្យាបាលដៃស្បូន។ ប្រសិនបើដៃស្បូនខូចខ្លាំង គ្រូពេទ្យត្រូវកាត់វាចេញ។
យោងតាមស្ថិតិ ស្ត្រី ៦៥% អាចមានផ្ទៃពោះដោយជោគជ័យក្នុងរយៈពេល ១៨ ខែបន្ទាប់ពីមានកូនក្រៅស្បូន។ ឱកាសនៃការមានកូនក្រៅស្បូនម្តងទៀតមានត្រឹមតែ ១ ភាគ ១០ ប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនស្រ្តីមានកូនក្រៅស្បូនលើសពីម្តង ឱកាសនៃការមានកូនក្រៅស្បូនម្តងទៀតគឺខ្ពស់។ ការសិក្សាជាច្រើនបានបង្ហាញថា ការមានកូនក្រៅស្បូនមិនទាក់ទងនឹងកត្តាហ្សែនទេ ប៉ុន្តែវាអាចប៉ះពាល់ដល់ផ្លូវចិត្តម្តាយ។
ជាធម្មតាក្រោយពេលមានកូនក្រៅស្បូន គ្រូពេទ្យនឹងណែនាំឱ្យស្ត្រីរង់ចាំដល់ក្រោយពេលមករដូវពីរដង មុននឹងព្យាយាមមានផ្ទៃពោះម្តងទៀតដែលជាធម្មតាត្រូវចំណាយពេលប្រហែល ៣ ខែ។ ក្នុងរយៈពេលនេះរាងកាយស្រ្តីនឹងមានពេលវេលាជាសះស្បើយ មុនពេលបង្កកំណើតម្តងទៀត និងជាពីរបួសផ្លូវចិត្តពីការបាត់បង់កូនលើកមុន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]