ខេត្តកំពង់ឆ្នាំង÷ យោងតាមអ្នកនាំពាក្យសាលាស្រុកកំពង់លែង សូមជម្រាបជូនសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋដែលមាន បំណងធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ ៥០ c ចាប់ពីចំនុចផ្លូវកែង ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូត ដល់ចំនុចព្រំប្រទល់ខេត្តកំពង់ធំ ទាំងអស់មេត្តាជ្រាបថា៖

ដោយពិនិត្យឃើញថាកម្ពស់ទឹកទន្លេឆ្នាំ២០២១ បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យកំណាត់ផ្លូវលេខ ៥០ c ចាប់ពីចំនុចផ្លូវកែង ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំនុចព្រំ ប្រទល់ខេត្តកំពង់ធំ ចាប់ផ្តើមលិច និងហូរកាត់លើផ្លូវ ដោយកន្លែងៗ ដែលអាចបង្កឲ្យមានការខូចខាត ដោយអន្លើ និងងាយទទួលរងការខូចខាតខ្លាំងក្នុងពេលដែលមានយានយន្តគ្រប់ប្រភេទនៅតែបន្តធ្វើចរាចរណ៍ឆ្លងកាត់ ដោយមើលឃើញពីស្ថានភាពជាក់ស្តែងរបស់កំណាត់ផ្លូវ ៥០ c និងដើម្បីថែរក្សាការពារកំណាត់ផ្លូវ ៥០ c នេះឲ្យមាន សភាពល្អប្រសើរសម្រាប់ការប្រើប្រាស់បន្ត និងបង្កាលើករណីគ្រោះថ្នាក់ដោយប្រការណាមួយសម្រាប់អ្នកធ្វើដំណើរ ឆ្លងកាត់ រដ្ឋបាលស្រុកសហការជាមួយការិយាល័យជំនាញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការផ្អាកជាបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍លើកំណាត់ផ្លូវលេខ៥០c ចាប់ពីចំនុច ផ្លូវកែងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំនុចព្រំប្រទល់ខេត្តកំពង់ធំ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់រដូវសម្រក និង មានការជូនដំណឹងជាថ្មីទើបបើកឲ្យដំណើការវិញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់លែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]