បន្ទាយមានជ័យ៖ នាពេលថ្មីៗនេះ មានបុរសម្នាក់បាត់ខ្លួនដោយសារទូករបស់ខ្លួនបានបើកទៅបុកនឹងច្រាំង បណ្តាលឲ្យធ្លាក់ពីលើទូក ហូររសាត់តាមទឹកបាត់ខ្លួនតែម្តង។
ដោយឡែក នៅថ្ងៃទី២ ខែតុណ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចាត់តាំងកងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយវរសេនីយ៍ត្រី ដែង សុភីវ ចុះជួយអន្តរាគមន៍ស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន កាលពីម៉ោង ៥ព្រឹក ថ្ងៃទី២ ខែតុណ ឆ្នាំ២០២១ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះបុរសដែលបាត់ខ្លួនមានឈ្មោះ សុន សាវុធ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមកូនដំរី សង្កាត់និមិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទៅនេសាទត្រី នៅក្នុងតំបន់បឹងអូខៃដន ពីនាក់កូនប្រុស អាយុ ១៣ឆ្នាំ ។
សូមបញ្ជាក់ថាករណីនេះបានកើតឡើងដោយសារទូកជនរងគ្រោះបានបើកទៅបុកនឹងច្រាំង បណ្តាលអោយបុរសម្នាក់ធ្លាក់ពីលើទូក ហូររសាត់តាមទឹកបាត់ខ្លួនតែម្តង។
យ៉ាងណាមិញ បន្ទាប់ពីកើតហេតុកូនប្រុសរបស់ជនរងគ្រោះបានជួសង្រ្គោះដោយសុវត្ថិភាព។ ដោយឡែកកម្លាំងអន្តរាគមន៍របស់កងពល បានបន្តស្វែងរក ជនរងគ្រោះដែលបាត់ខ្លួនដោយសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋរួមជាមួយនិងទូកកាណូតចំនួន ៥គ្រឿង ផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]