ថៃ៖ គឺជាគូស្នេហ៍ដ៏ពេញនិយមមួយទៀតហើយដែលអ្នកគាំទ្រជាច្រើនតែងតែធ្វើការតាមដាន និងរង់ចាំពីដំណឹងល្អ រវាងតារាសម្ដែងស្រី Pancake Khemanit និងគូស្នេហ៍ប៉ូលីស លោក Mee Saksunthorn ខណៈដែលអ្នកទាំងពីរបានបញ្ចេញសកម្មភាពដ៏ផ្អែមល្ហែមជាបន្តបន្ទាប់ បង្ហាញពីទំនាក់ទំនងដ៏ល្អគួរឲ្យចាប់អារម្មណ៍។
យ៉ាងណាមិញ ក្រោយពីមើលចិត្តថ្លើមគ្នាអស់រយៈពេល ១០ឆ្នាំមកនេះ ថ្មីៗនេះ គូស្នេហ៍អ្នកទាំងពីរក៏បានធ្វើឲ្យ អ្នកគាំទ្រជាច្រើនមានភាពភ្ញាក់ផ្អើល និងសប្បាយរីករាយ នៅពេលដែលអ្នកម្ដាយរបស់តារាស្រី Pancake បានបើកបង្ហើបពីរឿងរ៉ាវជាលើកដំបូង អំពីផែនការរៀបអាពាហ៍ពិពាហ៍របស់ Pancake និង គូស្នេហ៍ ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ អ្នកម្តាយរបស់តារាស្រីរូបនេះ បាននិយាយថា ដំណឹងល្អនេះនឹងមិនយូរនោះទេនៅក្នុងពេលខាងមុខនេះ ពីព្រោះឥឡូវនេះ ម្ដាយរបស់នាងក៏បានទៅមើលពេលវេលាដ៏ល្អមួយរួចហើយ ដែលធ្វើឲ្យគ្រប់គ្នាកាន់តែរំភើប ជាពិសេស ក៏បានលើកឡើងទៀតថា ក្រោយពីទាក់ទងគ្នា ១០ ឆ្នាំមកនេះ គូស្នេហ៍របស់ Pancake ពិតជាបានបង្ហាញឱ្យឃើញថាខ្លួនឯងគឺជាមនុស្សល្អម្នាក់ ចេះជួយមើលថែ និងលើកទឹកចិត្តអ្នកគ្រប់គ្នានៅក្នុងគ្រួសារ ដែលធ្វើឲ្យម្តាយរបស់នាងស្រក់ទឹកភ្នែក ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]