កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ខាងទស្សនាវដ្តី W Korea បានបង្ហាញនូវកម្រងរូបថតជាច្រើនសន្លឹករបស់ តារាចម្រៀងស្រី Yoona សមាជិកក្រុម SNSD ប្រចាំខែតុលា ដែលនៅក្នុងនោះដែរ តារាស្រីរូបនេះពិតជាធ្វើឲ្យមនុស្សគ្រប់គ្នាមានភាពភ្ញាក់ផ្អើលនឹងការបង្ហាញខ្លួនថ្មីលើកនេះ។

មិនត្រឹមតែប៉ុណ្ណោះ បណ្ដាអ្នកគាំទ្រទាំងនោះ ថែមទាំងបានបង្ហាញពីអារម្មណ៍រំភើបរីករាយ ជាមួយនឹងរូបថតដ៏អស្ចារ្យរបស់ Yoona ដោយបានតុបតែងខ្លួនស្លៀកពាក់បែបហ្វេសសិននារី បង្អួតរាងដ៏ស្រស់ស្អាតព្រមទាំងភាពថ្លៃថ្នូររបស់ខ្លួន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស នាងក៏បានលាតត្រដាងពីភាពសិចស៊ីមិនគួរឱ្យជឿនឹងភ្នែក ដែលអាចប្រៀបបានដូចជាមានសម្រស់ក្នុងវ័យ ២០ ឆ្នាំ បើទោះបីជាពេលនេះ នាងមានអាយុជាង ៣០ ឆ្នាំក៏ដោយ។ ម៉្យាងវិញទៀត តាមរយៈរូបភាពដ៏ទាក់ទាញទាំងនេះ ក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍បំផុត ទៅលើស្បែកសរបស់ Yoona ដែលប្រែទៅជាស្អាតប្លែក ដែលគួបផ្សំនឹងភាពលេចធ្លោក្នុងឈុតសម្លៀកបំពាក់ទៀតនោះធ្វើឲ្យសម្រស់របស់កាន់តែមានមន្តស្នេហ៍ខ្លាំង មិនអាចឲ្យអ្នកទស្សនាដកក្រសែភ្នែកចេញបាននោះទេ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yoona
Yoona
Yoona
Yoona
Yoona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]