ប៉ារីស៖ វីដេអូខ្លីរបស់សមាជិក Jisoo ក្រុម BLACKPINK ដែលលេចមុខជាមួយលោក Pietro Beccari ដែលជានាយកប្រតិបត្តិនៃម៉ាកយីហោ Dior កំពុងក្លាយជារឿងរ៉ាវ គេលើកយកមកនិយាយគ្រប់ៗគ្នា អំពីពាក្យសម្តីដែលលោក បាននិយាយស្វាគមនិ៍ជាពិសេស ទៅកាន់តារាស្រីរូបនេះ។
ជាមួយនឹង នៅក្នុងឃ្លីបដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter នាយកប្រតិបត្តិ Pietro ដែលឈរនៅចំពោះមុខ Jisoo បានអោននិយាយពាក្យមួយទៅមិត្តរួមការងារម្នាក់ដោយលើកឡើងថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះលើបណ្តាញសង្គម អ្នកនិយមលេងអ៉ីនធឺណែត មួយចំនួនបានចាប់អារម្មណ៍ ពីប្រតិកម្មរបស់ Jisoo បន្ទាប់ពីការសន្យារបស់នាយកប្រតិបត្តិ Pietro Beccari ។ នាងញញឹមហើយផ្តល់ឱ្យលោក Pietro នូវការសម្លឹងមើលដោយក្តីស្រឡាញ់ជាមួយ នឹងអាកប្បកិរិយាទន់ភ្លន់ និងផ្អែមល្ហែមបំផុត។
វាអាចត្រូវបានគេមើលឃើញថាកំពូលសម្រស់នៃ YG រូបនេះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងល្អ ជាមួយតួអង្គដ៏កិត្យានុភាពលំដាប់ខ្ពស់នៃម៉ាក Dior រូបនេះ។
យ៉ាងណាមិញ ក្រោយពីវីដេអូមួយនេះ បានបន្តចែកចាយពាសពេញ នៅបណ្តាញសង្គមធំៗ នានា ជាមួយពាក្យសម្តីមួយនេះ កំពុងធ្វើឱ្យមានការ លើកមកនិយាយជាប្រធានបទ ពាសពេញអ៉ីនធឺណែត ជាមួយនឹង ប្រយោគដ៏សែនកក់ក្តៅ ជាមួយសម័្ពន្ធភាព រវាង Dior និងតារាស្រី Jisoo មានភាពសិ្នទ្ធស្នាលគួរឲ្យកត់សម្កាល់តែម្តង៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]