ថៃ៖ បន្ទាប់ពីបានបង្ហាញផ្ទះថ្មីដែលកំពុងតែសាងសង់កាលពីមួយរយៈមុនមកនេះ ទីបំផុត ផ្ទះដ៏ធំស្កឹមស្កៃរបស់តារាសម្ដែងប្រុស លោក Dj Push និង ភរិយា Jooy Warattaya ត្រូវបានសាងសនិងតុបតែងរួចរាល់ឡើងស្រស់ស្អាតក្នុងពេលដែល បើកបង្ហាញឲ្យឃើញជាលើកដំបូងនៅលើបណ្ដាញសង្គម។ 

ក្នុងនោះដែរ ផ្ទះថ្មីរបស់ ប្ដីប្រពន្ធតារាប្រុសស្រី២រូបនេះ គឺជាផ្ទះដែលទើបតែសាងសង់រួចរាល់ មានសួនច្បារនៅចំកណ្តាលផ្ទះ អមដោយផ្ទះបាយធំទូលាយ មានទូដាក់ឥវ៉ាន់ពេញជញ្ជាំង ព្រមទាំងមានបារតូចមួយសម្រាប់អង្គុយញ៉ាំអាហារថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឯនៅខាងក្រោយផ្ទះ គឺជាសួនច្បារដែលមានការរៀបចំយ៉ាងស្រស់ស្អាត ដែលមានផ្ការុក្ខជាតិ ដើម្បីលម្អឲ្យមានសោភ័ណភាពយ៉ាងល្អឥតខ្ចោះ។ ម៉្យាងវិញទៀត ផ្នែកខាងក្នុងផ្ទះវិញ ត្រូវបានតុបតែងប្រកបដោយភាពប្រណីតស្ទើរតែគ្រប់ជ្រុងជ្រោយ ចាប់ផ្តើមពីទ្វារ ច្រកចូល តុបរិភោគអាហារ ជណ្តើរថ្មកែវ បន្ទប់ព្រះ បន្ទប់ទទួលភ្ញៀវ និងកន្លែងហាត់ប្រាណឯកជនមួយសម្រាប់ហាត់ប្រាណដោយឡែកពីគ្នា ដែលបន្ទាប់ពីបានទស្សនាហើយពិតជាទាក់ភ្នែក និងជាផ្ទះដ៏ស្រស់ស្អាតមួយគួរឲ្យចង់រស់នៅពីមនុស្សគ្រប់គ្នា ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Push និង Jooy Warattaya
ទិដ្ឋភាពក្នុងផ្ទះរបស់ Push និង Jooy Warattaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]